Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: C  ·  Time: 4/4  ·  Tempo: 79bpm  ·  Melody www.khmerworship.com/sheet-music/2034067

ទំនុកច្រៀង (Lyric)
១.ខ្ញុំបានឃ្លាតឆា្ងយពីព្រះអង្គទៅ ចិត្តណាយហ្មងសៅ ដោយសេចក្តីល្បួងឆបោក
ដាច់ចេញពីទ្រង់ កំព្រាទុក្ខសោក អស់ក្តីសង្ឃឹមពឹងជ្រក​ ឃើញតែវិបត្តិ ។ 

២.ការល្បួងលួងលោមរបស់លោកិយ ខ្លាំងក្លាពេកក្រៃ ទាញនាំឲ្យខ្ញុំខកចិត្ត    
បើគ្មានទ្រង់ទេ វរដល់ខ្ញុំពិត តែទ្រង់ខ្សឹបដាស់តឿនចិត្ត ឲ្យបែរមកវិញ ។ 

៣.ព្រះអម្ចាស់អើយពេលនេះខ្ញុំក្រាប ព្រោះខ្ញុំមានបាប ដោយសារបោះបង់ព្រះចេញ      
សូមប្រោសចិត្តរឹង ឲ្យព្រមចុះចាញ់ ប្រទានសេចក្តីស្រឡាញ់  ស្មោះជាដរាប ។ 

៤.ខ្ញុំវិលមកវិញដោយចិត្តស្មោះស សូមផ្តល់អំណរ កម្លាំងនិងចិត្តទន់ទាប     
ខ្ញុំវិលរកព្រះ យកឈ្នះផ្លូវបាប សូមចូលលន់តួឱនក្រាប នៅទៀបឈើឆ្កាង ។                     
C ខ្ញុំវិលមកវិញ ( ខ ២០១ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in