Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: G  ·  Time: 4/4  ·  Tempo: 91bpm  ·  Melody www.khmerworship.com/sheet-music/2305248

ទំនុកច្រៀង (Lyric)
១.ភពផែនដែនដី នៅនាលោកិយ គ្មានអ្វីឋិតឋេរ    ភពផែនដែនដី នៅនាលោកិយ គ្មានអ្វីឋិតឋេរ 
ឃើញតែទុក្ខសោក កើតច្រើនឡើងទ្វេរ គ្មានផ្លូវជៀសទេ ឲ្យរួចពីក្ដីវេទនា 
តែងកើតរោគា ជរាស្លាប់     ។ 

២.គ្រប់គ្នាតែងមាន ប្រាថ្នាចង់បាន ក្ដីសុខដរាប គ្រប់គ្នាតែងមាន  ប្រាថ្នាចង់បាន ក្ដីសុខដរាប 
ដឹងថាមានឋាន មួយមិនចេះស្លាប់ ចង់ឆ្លងប្រញាប់ ទៅឯឋានសួគ៌វិមាន 
ដ៏ជាទីឋាន ព្រះគង់នៅ។ 

៣.អ្នកអើយខ្លួនបាប ទោសតែងត្រូវស្លាប់ ក្នុងនរកជ្រៅ អ្នកអើយខ្លួនបាប ទោសតែងត្រូវស្លាប់ ក្នុងនរកជ្រៅ 
តែព្រះស្រឡាញ់ ហើយបានរៀបផ្លូវ នាំអ្នកឆ្លងទៅ ឯត្រើយឋាននៃជីវិត 
ឋានសុខសាន្ដពិត អស់កល្បអើយ ។ 

៤.កុំទៅខ្លួនឯង តាមផ្លូវបុណ្យព្រេង ទៅមិនបានឡើយ កុំទៅខ្លួនឯង តាមផ្លូវបុណ្យព្រេង ទៅមិនបានឡើយ 
ដ្បិតអីខ្លួនអ្នក បាបធ្ងន់ណាស់ហើយ គ្មានអ្នកណាឡើយ ជួយដោះបានក្រៅពីព្រះ 
គឺទ្រង់ជាម្ចាស់ លើជីវិត ។ 

៥.ព្រះគ្រីស្ទបានមក  ប្រោសលោះមនុស្សលោក  ឲ្យរស់នៅពិត 
ព្រះគ្រីស្ទបានមក  ប្រោសលោះមនុស្សលោក  ឲ្យរស់នៅពិត 
ព្រះអង្គជាម្ចាស់ ឋានសួគ៌ពិសិដ្ឋ តាំងទ្រង់ក្នុងចិត្ត ទ្រង់នឹងលុបទោសបាបចេញ 
បានស្អាតពោរពេញ  ចូលឋានសួគ៌    ។                      
G រកឋានជីវិត ( ខ ១០៩ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in