ទំនុកច្រៀង (Lyric)
១.វិញ្ញាណខ្ញុំសូមលើកដំកើង ព្រះដ៏រុងរឿងម្ចាស់លោកា ចិត្តខ្ញុំត្រេអរឥតឧបមា នឹងការសង្គ្រោះនៃម្ចាស់ថ្លៃ ។
២.ព្រះជាអម្ចាស់ថ្លៃឧត្តម ទតមើលមកខ្ញុំរាល់យប់ថ្ងៃ ជាអ្នកបំរើដ៏ក្រក្រី ទ្រង់ប្រោសប្រណីជួយសង្គ្រោះ ។
៣.អំណើះតទៅគ្រប់សម័យ មនុស្សក្នុងលោកិយនេះទាំងអស់ តែងញេលសរសើរខ្ញុំដោយេស្មោះ ថាមានកេរ្ដិ៍ឈ្មោះភព្វវាសនា ។
៤.ព្រះអង្គមានឬទ្ធិលើសជាងស្ដេច ទ្រង់បានសម្រេចករអស្ចារ្យ សង្គ្រោះរូបខ្ញុំដោយមេត្តា ព្រះអង្គពិតជាសន្ដវិសុទ្ទ ។
៥.មេត្តាករុណានៃព្រះអង្គ ល្អល្អះត្រចង់ប្រសើរផុត ប្រោសប្រណីអស់អ្នកក្រខ្សត់ មានចិត្តអំណត់ចេះកោតខ្លាច ។
៦.ព្រះអង្គកំចាត់ជនឆ្មើងឆ្មៃ ដកសិទ្ធពីដៃអ្នកកោងកាច លើកជនសុភាពឲ្យអង់អាច ឲ្យកាន់អំណាចមានសីលធម៌ ។
៧.ព្រះអង្គជាម្ចាស់បានប្រទាន ដល់អ្នកស្រេកឃ្លានហើយទ័លក្រ ទ្រង់ដេញអ្នកមានអមនុស្សធម៌ ឲ្យចាកចេញចរដៃទទេ ។
៨.ព្រះអង្គលើកស្ទួយជួយរំដោះ កូនេចៅទាំងអស់ឥតសល់ទេ ព្រោះទ្រង់នឹកចាំមិនភ្លេចគេ ព្រះទ័យរិះរេជួយសង្គ្រោះ ។
៩.តាមព្រះបន្ទូលដ៏ប្រពៃ ថានឹង្រុបណីបុព្វបុរស លោកអ័ប្រាហាំព្រមទាំងអស់ ពូជព្សងរបស់លោករៀងទៅ ។