ទំនុកច្រៀង (Lyric)
១.ព្រះគ្រីស្ទមានបន្ទូលថា បើអ្នកណាស្គាល់ព្រះអង្គ (ស្ទួន)
នឹងសូមទឹករស់ពីទ្រង់ ដើម្បីផឹកបំបាត់ករស្រេកឃ្លាន (ស្ទួន)
២.បើបានផឹកទឹកនោះហើយ បានឆ្អែតស្កប់ស្កល់ស្រាកស្រាន្ដ (ស្ទួន)
ទោះស្រេកពីមុនប៉ុន្មាន នឹងបានលែងស្រេកជារៀងរហូត (ស្ទួន)
៣.ទឹករស់នៃក្ដីអំណរ ពីឋានសួគ៌ខ្ពស់បំផុត (ស្ទួន)
ទឹករស់គឺតួព្រះបុត្រ បរិសុទ្ធយេស៊ូវថ្លៃថ្លាឧត្តម (ស្ទួន)
៤.អំណោយទានរបស់ព្រះ សម្រាប់គ្រប់មនុស្សតូចធំ (ស្ទួន)
ក្មេងចាស់កំឡោះក្រមុំ យើងអើយចូររីករាយទទួលចុះ (ស្ទួន)