Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: G  ·  Time: 4/4  ·  Tempo: 64bpm  ·  Melody www.khmerworship.com/sheet-music/379520

ទំនុកច្រៀង (Lyric)
១.ណូអែលរាត្រីនេះ     ជាណូអែលបរិសុទ្ធ       (ណូអែលបរិសុទ្ធ) 
ណូអែលមុនបំផុត      កើតនៅពេលយប់រងារ   (នៅពេលយប់រងារ) 
ពួកគង្វាលចៀម      ខ្លះយាមខ្លះដេកនិន្ទ្រា        (មែនហើយ) 
ស្រាប់តែទេវតា      លេចឡើងរំពងអាកាស។ 

២.ណូអែលរាត្រីនេះ      ជាណូអែលបរិសុទ្ធ     (ណូអែលបរិសុទ្ធ) 
បុត្រសន្តវិសុទ្ធ        ច្យុតចុះចាកឋានសួគ៌ា        (ចុះចាកឋានសួគ៌ា) 
មកយកកំណើត      ជាបុត្រមនុស្សនាលោកា    (មែនហើយ) 
ប្រសូត្រមកជា     ស្ដេចលើសាសន៍អ៊ីស្រាអែល ។ 

៣.ណូអែលរាត្រីនេះ       ជាណូអែលបរិសុទ្ធ        (ណូអែលបរិសុទ្ធ) 
ព្រះយេស៊ូវព្រះបុត្រ      គង់នៅជិតយើងបង្កើយ   (នៅជិតយើងបង្កើយ) 
ទ្រង់មកសង្គ្រោះ     រំដោះយើងពីបាបហើយ   (មែនហើយ) 
កុំបង្អង់ឡើយ        មិត្តអើយទទួលទ្រង់ចុះ។                      
G ណូអែលបរិសុទ្ធ (ខ ៣៨) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in