Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: G  ·  Time: 4/4  ·  Tempo: 115bpm  ·  Melody www.khmerworship.com/sheet-music/3234941

ទំនុកច្រៀង (Lyric)
១.កុំអាងទ្រព្យធនមិត្តអើយ          ជួយខ្លួនឲ្យរួចមិនបាន            (ទ្រព្យជួយមិនបាន) 
កុំអាងទ្រព្យធនមិត្តអើយ            ជួយខ្លួនឲ្យរួចមិនបាន 
គ្រាន់តែជាយាន              ជួយបាននៅត្រឹមនាលោកិយ         (ស្ទួន)

២.កុំអាងចំណេះមិត្តអើយ            ទោះប៉ិនយ៉ាងដូចម្ដេចក្ដី          (ប៉ិនដូចម្ដេចក្ដី) 
កុំអាងចំណេះមិត្តអើយ           ទោះប៉ិនយ៉ាងដូចម្ដេចក្ដី 
តម្រិះលោកិយ             បានប្រយោជន៍អ្វីដល់ព្រលឹង          (ស្ទួន)

៣.កុំអាងយសសក្ដិមិត្តអើយ       បានថ្កើងត្រឹមលោកិយហ្នឹង       (បានថ្កើងត្រឹមហ្នឹង) 
កុំអាងយសសក្ដិមិត្តអើយ       បានថ្កើងត្រឹមលោកិយហ្នឹង 
អួតអាងស្រវឹង          អំណាចឥតដឹងខ្លួនវិនាស                  (ស្ទួន)

៤.កុំអាងបុណ្យព្រេងមិត្តអើយ          កុសលជួយអ្នកមិនឈ្នះ        (បុណ្យជួយមិនឈ្នះ) 
កុំអាងបុណ្យព្រេងមិត្តអើយ          កុសលជួយអ្នកមិនឈ្នះ 
បាបអ្នកធ្ងនណាស់      បុណ្យកុសលជួយមិនបានឡើយ        (ស្ទួន)

៥.ត្រូវពឹងព្រះគ្រីស្ទមិត្តអើយ             កុំនៅធ្វើឫកកន្ដើយ       (កុំនៅកន្ដើយ) 
ត្រូវពឹងព្រះគ្រីស្ទមិត្តអើយ             កុំនៅធ្វើឫកកន្ដើយ 
មានតែទ្រង់ហើយ               នាំអ្នកដល់ត្រើយនៃជីវិត           (ស្ទួន)

៦.ទ្រង់ជួយសង្គ្រោះមិត្តអើយ           ឃើញទ្រង់ចូលឲ្យបានជិត       (ចូលឲ្យបានជិត) 
ទ្រង់ជួយសង្គ្រោះមិត្តអើយ             ឃើញទ្រង់ចូលឲ្យបានជិត 
ថ្វាយខ្ល្លួនជីវិត                     ឲ្យជ្រង់សំអាតបានសៅហ្មង        (ស្ទួន)                    
G កុំអាងមិត្តអើយ ( ខ ១២២ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in