Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: F  ·  Time: 4/4  ·  Tempo: 86bpm  ·  Melody www.khmerworship.com/sheet-music/1257445

ទំនុកច្រៀង (Lyric)
១.ខ្ញុំបានរស់ហើយ    (ស្ទួន)    ខ្ញុំរស់ឡើងហើយ       មិនស្លាប់ទៀតសោះ 
គឺព្រះលោះខ្ញុំ       ទ្រង់លោះដោយស្មោះ        ខ្ញុំមិនគួរសោះ        តែទ្រង់មេត្តា      ។ 
ចិត្តខ្ញុំស្រែកច្រៀង    ថ្លែងពីព្រះគុណ      ទ្រង់លោះបាបធ្ងន់ឲ្យខ្ញុំរួចស្លាប់ 
ខ្ញុំបានរស់ពិត       ទ្រង់ប្រោសខ្ញុំឆាប់      ឲ្យខ្ញុំមានច្បាប់ចូលឋានបិតា       ។ 

២.ខ្ញុំបានរស់ហើយ   (ស្ទួន)     ខ្ញុំគ្មានអ្វីឡើយ     តបគុណទ្រង់ទេ 
គុណព្រះនោះធ្ងន់     មិនអាចផ្ទឹមផ្ទេរ      ខ្ញុំបានត្រឹមតែថ្វាយចិត្តខ្ទេចខ្ទាំ      ។ 
ចិត្តខ្ញុំស្រែកច្រៀង ខ្ញុំច្រៀងត្រេកអរ         ខ្ញុំមានអំណរ      អរគុណទ្រង់ក្រៃ 
គុណព្រះលោះខ្ញុំ  អង្គទ្រង់ជាថ្លៃ       គុណនោះធ្ងន់ក្រៃ  គ្មានអ្វីសងបាន         ។ 

៣.ខ្ញុំបានរស់ហើយ   (ស្ទួន)    ខ្ញុំដឹងច្បាស់ហើយ     ថាខ្ញុំនៅរស់ 
ថ្វីដ្បិតរូបសាច់     ខ្ញុំត្រូវរងគ្រោះ    ស្លាប់បាត់សូន្យឈា្មះ      ជាធូលីដី 
ចិត្តខ្ញុំស្រែកច្រៀង     ខ្ញុំច្រៀងសរសើរ     គ្មាននាមណាស្មើនឹងនាមព្រះគ្រីស្ទ 
ដែលបានសង្គ្រោះ     ដោះលោកិយនេះ ផុតខ្មាំងជាន់ជិះ     ទាញនាំឲ្យស្លាប់    ។ 

៤.ខ្ញុំបានរស់ហើយ   (ស្ទួន)    ខ្ញុំមិនស្លាប់ឡើយ     នៅរស់សព្វថ្ងៃ 
វិញ្ញាណខ្ញុំរស់      ចិត្តខ្ញុំលែងភ័យ      ដ្បិតអម្ចាស់ថ្លៃ        ទ្រង់រស់ក្នុងខ្ញុំ     ។ 
ចិត្តខ្ញុំស្រែកច្រៀង       ពីគុណករុណា      ច្រៀងប្រាប់លោកាឲ្យគេបានដឹង 
មានព្រះប្រោសលោះ   គេអាចទីពឹង      ឲ្យដោះព្រលឹងគេរួចពីទុក្ខ       ។                     
F ខ្ញុំបានរស់ហើយ ( ខ ១២៤ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in