ទំនុកច្រៀង (Lyric)
១.ខ្ញុំដើរតាមទ្រង់ តាមទ្រង់ដោយប្រកិតជាប់ពីក្រោយ ជួនជើងចុករោយ
ថ្លោះធ្លោយជំពប់ដួល ជួនចិត្តរាយមាយប្រែប្រួល រារែក្រចាសជ្រួល
វិះដួលតាមលោកិយ បានដើរតាមទ្រង់រាល់ថ្ងៃ ដោយទុកចិត្តឥតសង្ស័យ
ភ្នែកខ្ញុំរំពៃ ផ្តោតតាមទ្រង់មួយ ព្រះអង្គតែងជួយឲ្យដើរដោយសុខ ។
២.ខ្ញុំដើរតាមទ្រង់ តាមទ្រង់រៀងរាល់ថ្ងៃដោយតត្រុក ទ្រង់យាងនាំមុខ
ខ្ញុំសុខចិត្តដើរក្រោយ ទោះបីខ្ញុំជាមនុស្សខ្សោយ យ៉ាងណាក៏ដោយ
ទ្រង់ជួយផ្តល់កម្លាំង ខ្ញុំលែងជែងដើរប្រណាំង ឬដើរជៀសទ្រង់ទៅមា្ខង
ឈប់តាមកម្លាំង អំណាចចិត្តខ្លួន ទីអាងមាំមួន គឺព្រះយេស៊ូវ ។