ទំនុកច្រៀង (Lyric)
១.លោកិយនេះល្បួងខ្ញុំខ្លាំងណាស់ ឱព្រះអម្ចាស់ ប្រោសឲ្យរសាយ
អំណាចសាច់ឈាមនាំឲ្យខ្ញុំខ្វល់ខ្វាយ ភ្លេចព្រះទ្រង់ជួយដោះស្រាយ
រងបន្ទុកខ្ញុំ តែក្តីស្រឡាញ់ និងព្រះគុណធ្ងន់ ទ្រង់ដោះទុក្ខធំ
តែងរៀបផ្លូវឲ្យជៀសដោយសុខុម ដើរកាត់ច្រកភ្នំម្លប់សេចក្តីស្លាប់ ។
២.ខ្ញុំអធិស្ឋានឲ្យរសាយ ផ្ទេរទុក្ខទាំងឡាយថ្វាយទ្រង់ប្រញាប់
ទុក្ខកើតព្រោះល្បួងនាំឲ្យខ្ញុំធ្វើបាប ខ្ញុំខ្លាចណាស់សេចក្តីស្លាប់
រងទុក្ខក្នុងភ្លើង មានតែព្រះអង្គ ខ្ញុំអាចពឹងពាក់ សូមលើកខ្ញុំឡើង
សូមលុបទោសព្រោះខ្ញុំខុសធ្វើឆ្មើង ភ្លេចលើកតម្កើងទ្រង់ក្នុងជីវិត ។