Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: Dm  ·  Time: 4/4  ·  Tempo: 94bpm  ·  Melody www.khmerworship.com/sheet-music/2408653

ទំនុកច្រៀង (Lyric)
១.សូមទ្រង់ប៉ាន់ឆ្នៃខ្ញុំផង      ខ្ញុំជាត្បូងទ្រង់        ដែលទ្រង់បានទិញ       
សូមទ្រង់ប៉ាន់ឆ្នៃខ្ញុំផង      ខ្ញុំជាត្បូងទ្រង់        ដែលទ្រង់បានទិញ 
ឆ្នៃឲ្យបានស្អាតមានរស្មីពេញ    ចាំងឆ្លុះប្រដេញដល់ភ្នែកគ្រប់គ្នា    ។ 

២.សូមទ្រង់ដាក់ដាំលើម្កុដ     ដ៏ល្អបំផុត      នៅលើសិរសា       
សូមទ្រង់ដាក់ដាំលើម្កុដ     ដ៏ល្អបំផុត      នៅលើសិរសា 
ជាត្បូងជ្រើសរើសពីក្នុងលោកា    ទាំងពួកទេវតាក៏អរសប្បាយ    ។ 

៣.សូមទ្រង់ថែត្បូងនេះទុក     តទៅខាងមុខ     កុំឲ្យអន្តរាយ       
សូមទ្រង់ថែត្បូងនេះទុក     តទៅខាងមុខ     កុំឲ្យអន្តរាយ 
ដ្បិតមានចារលួចធ្វើឲ្យខ្ចាត់ខ្ចាយ      ឲ្យខ្ញុំប្រែក្លាយជាអ័ព្វរស្មី   ។ 

៤.សូមទ្រង់ទុកក្នុងព្រះហស្ត       ឲ្យខ្ញុំនៅស្មោះ     នឹងទ្រង់រាល់ថ្ងៃ     
សូមទ្រង់ទុកក្នុងព្រះហស្ត       ឲ្យខ្ញុំនៅស្មោះ     នឹងទ្រង់រាល់ថ្ងៃ  
ខ្ញុំនៅក្នុងទ្រង់តែងមានរស្មី         ចាំងឆ្លុះលោកិយឃើញសិរីទ្រង់    ។                     
Dm ខ្ញុំជាត្បូងរបស់ព្រះអង្គ ( ខ ២០៦ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in