ទំនុកច្រៀង (Lyric)
១.ចូរអរសប្បាយ ឱពួកបរិសុទ្ធអើយ ថ្ងៃជិតដល់ហើយ យើងនឹងបានចូលក្រុងថ្មី ក្រុងនៃឋានសួគ៌ ពេញដោយសិរីសួស្តី រុងរឿងថ្លាថ្លៃ ជាស្នាព្រះហស្ថព្រះពិត ។
អ្នកដែលចូលបាន គឺពួកអស់បរិសុទ្ធ មានឈ្មោះបានកត់ នៅក្នុងបញ្ជីជីវិត បានស្អាតបរិសុទ្ធដោយលាងនឹងព្រះលោហិត ព្រះយេស៊ូវពិត តមបញ្ញត្តិព្រះបិតា ។
២.ចូរមានសង្ឃឹម បានច្បាប់ដល់ដើមជីវិត ដោយក្តីសុចរិត ចូលក្នុងទីក្រុងតាមទ្វារ ធ្វើពីមាសសុទ្ធរំលេច ដោយកែវមុក្ត មិនបាច់ត្រូវការ ចង្កៀងឬពន្លឺថ្ងៃ ។
យើងនឹងបាននៅ ជិតព្រះហើយនិងកូនចៀម ដែលបានយកឈាម ប្រោសលោះបង់រួចតាមថ្លៃ តាំងជាកូនព្រះគ្រងរាជ្យដោយទ្រង់ប្រណី មិនដែលមានថ្ងៃ រលត់ផុតបាត់ទៅឡើយ ។