ទំនុកច្រៀង (Lyric)
១.សូមព្រះអម្ចាស់ប្រទានព្រះពរទាំងមេ ព្រះពរទាំងមេដល់គូរៀបការថ្មោងថ្មី
ឲ្យបានសួស្តី សិរីមង្គល ក្នុងជីវិត ដែលរស់ថ្វាយទ្រង់ ដ៏ស្មោះចំពោះព្រះឧត្តម ។
២.សូមពរនៃជីវិតគូរៀបការថ្មោងថ្មី រស់ដោយសួស្តីតាមព្រះបានក្តីសុខុម
ជាពរឧត្តម មានដល់ព្រលឹង អោយបានរស់ ថ្វាយសិរីល្អ
ដរាបនៅទៀបព្រះឱរា ។
៣.សូមព្រះវិញ្ញាណបរិសុទ្ធពេញដោយព្រះពរ ព្រះគុណបរិបូរអំណាចឫទ្ធីចេសា្ត
មកថែរក្សា ប្រោសប្រទានចិត្ត ពេញភក្តី ស្ម័គ្រតាមព្រះអង្គ
ដូចទ្រង់ដែលមានព្រះទ័យស្មោះ ។
៤.សូមទ្រង់ប្រទាននូវចិត្តស្អាតល្អបរិសុទ្ធ ចិត្តថ្លាមោៈមុតដោយសារព្រះពរ
ទ្រង់ប្រោស តាមក្តីសន្តោស ហើយរើសតាំង ឡើងជាកូនទ្រង់
បម្រុងដល់ ពេលប្រគល់ឲ្យគ្រប់គ្រងមរតក ។