Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: G  ·  Time: 4/4  ·  Tempo: 78bpm  ·  Melody www.khmerworship.com/sheet-music/2566302

ទំនុកច្រៀង (Lyric)
១.ឱ!ទ្វារ ទាំងឡាយអើយចូរងើបក្បាលឡើង ទទួលក្សត្រ ដ៏ថ្កុំថ្កើង ទ្វារអើយ   ចូរបើកចំហរ   (ស្ទួន) ថ្វាយមហាក្សត្រា   ជាព្រះដ៏មានសិរីល្អ   ទ្រង់នឹងយាងចុះមក ឱ!ទ្វារដ៏អស់កល្បអើយ  ចូរបើកចំហរចុះ  ។ 
២.ព្រះមហា  ក្សត្រាដ៏មានសិរីល្អ    ដែលទ្រង់នឹង  យាងចូលមក   អំណាចទ្រង់លើទាំងអស់  (ស្ទួន) ជាអ្នកចម្បាំង  ឈ្នះពួកខ្មាំងហើយជួយរំដោះ   អស់អ្នកដែលរងគ្រោះ ឲ្យរួចដោយឫទ្ធិគួរស្ញែង   ល្បីល្បាញយ៉ាងអស្ចារ្យ  ។ 
៣.ព្រះមហាក្សត្រាដ៏មានសិរីល្អ   ដែលទ្រង់នឹងយាងចូលមក នោះតើទ្រង់ជាអង្គណា     ។ (ស្ទួន) គឺព្រះរាជបុត្រ  ដែលមកពីព្រះវរបិតា    ឬព្រះយេហូវ៉ា ដែលបង្កើតលោកិយនេះ   ជាអម្ចាស់មេត្រី  ។ 
៤.ឱ!មនុស្សគ្រប់ពូជជាតិសាសន៍ទាំងឡាយអើយ   ចូរកុំនៅធ្វើ   កន្ដើយ ទោះក្មេងចាស់ប្រុសឬស្រី  (ស្ទួន) ចូរបើកទ្វារចិត្ត  ថ្វាយទ្រង់យាងចូលមកកែឆ្នៃ បំផ្លាស់ជីវិតថ្មី រស់ក្នុងសិរី     ល្អព្រះ  ចូរបើកចំហរចុះ  ។                      
G ទ្រង់នឹងយាងចូលមក ( ខ ២៦ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in