Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: Dm  ·  Time: 4/4  ·  Tempo: 94bpm  ·  Melody www.khmerworship.com/sheet-music/1019247
check_box_outline_blankទំនុកច្រៀង

ទំនុកច្រៀង (Lyric)
១.ជីវិតរសាត់បាត់ដូចជាផ្សែង     ដូចខ្លែងដែលដាច់រសាត់គ្មានខ្សែ 
ទឹកភ្នែកហូរតែឯងឥតមានពេលល្ហែ    ភពងងឹតឥតប្រួលប្រែបាំងក្ដីពិត   

២.ទោសអ្នកពីមុនទ្រង់ចង់លុបចេញ   ទ្រង់អាចបំពេញអ្នកក្នុងជីវិត 
តាំងទ្រង់ឡើងទទួលក្ដីស្រឡាញ់ពិត  មានមេត្រីពេញដួងចិត្តឥតសង្ស័យ  

បន្ទរ.បើជីវិតនៅព្រះហស្ដទ្រង់  ការភ័យព្រួយលែងមានទៀតឡើយ 
បានទទួលសេចក្ដីពិតហើយ  អ្នកនឹងឃើញតែក្ដីស្រឡាញ់ជានិច្ច(ស្ទួន)

៣.ព្រះគ្រីស្ទចង់អត់ទោសអ្នកពេកក្រៃ   ទ្រង់ជាដង្វាយឲ្យធួនបាបអ្នក 
ថ្វាយជីវិតទៅក្នុងព្រះហស្ដទ្រង់ជាក់   ក្ដីសង្ឃឹមមានដល់អ្នកលែងសង្ស័យ     

បន្ទរ.បើជីវិតនៅព្រះហស្ដទ្រង់  ការភ័យព្រួយលែងមានទៀតឡើយ 
បានទទួលសេចក្ដីពិតហើយ  អ្នកនឹងឃើញតែក្ដីស្រឡាញ់ជានិច្ច(ស្ទួន)                     
Dm ទ្រង់ហៅដោយស្រឡាញ់ (ខ ១១៩) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in