Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: D  ·  Time: 4/4  ·  Tempo: 75bpm  ·  Melody www.khmerworship.com/sheet-music/8984983

ទំនុកច្រៀង (Lyric)
១. មកយើង    អឺយនាំគ្នា     ទៅបេថ្លេហិម      (ស្ទួន) 
យើងមាន  សេចក្ដី   សង្ឃឹម      តាមពាក្យទេវតា  ថាព្រះសង្គ្រោះប្រសូត 
នៅនា    ភូមិបេថ្លេហិម   រុំដោយសំពត់  ហើយដាក់ផ្ដេកនៅក្នុងស្នូក    ។ 

២. យើងទុក     អឺយចៀមចោល    ទៅគាល់ព្រះអង្គ    (ស្ទួន) 
ទៅមើល បុត្រតូច  ឆោមយង់       គឺទ្រង់ជាក្សត្រាទេវតាបានប្រាប់ច្បាស់ 
ចូរយើង កុំនៅរារង់        ត្រូវឆ្ពោះតម្រង់ ថ្វាយបង្គំព្រះឱរស         ។ 

៣. បុត្រនោះ     អឺយជាព្រះ    លះចុះចាកឋាន      (ស្ទួន) 
គឺជា  ព្រះអំ  ណោយទាន   ដល់មនុស្សគ្រប់ប្រាណ   ឲ្យទុកជាថ្លៃប្រោសលោះ 
ទ្រង់មក  ហើយជួយសង្គ្រោះ    ដោះមនុស្សទាំងអស់ ឲ្យរួចចាកផុតក្ដីស្លាប់    ។ 

៤. យើងឮ    ទេវតាច្រៀង     ហាលេលូយ៉ា      (ស្ទួន) 
សរសើរ   ព្រះរាជ  បុត្រា     សុខដល់លោកា  នៅកណ្ដាលអស់ទាំងមនុស្ស 
សួស្ដី  ដល់ព្រះដ៏ខ្ពស់     ព្រះដ៏ប្រោសលោះ     គឺព្រះគ្រីស្ទជាអម្ចាស់     ។                      
D ចូរយើងទៅបេថ្លេហិម ( ខ ៤៤ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in