Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: G  ·  Time: 4/4  ·  Tempo: 70bpm  ·  Melody www.khmerworship.com/sheet-music/8859611

ទំនុកច្រៀង (Lyric)
១.តើមិន អស្ចារ្យទេឬអី ដែលខ្ញុំជាមនុស្សអប្រីយ៍ ព្រះគ្រីស្តបានច្នៃ 
កែខ្ញុំឲ្យផ្លាស់សណ្ឋាន      គ្មានបុណ្យកុសល អ្វីជួយខ្ញុំកើត 
ទោះបានលះបង់ ទាំងខ្លួនទាំងទ្រព្យធនធាន ដូរយកត្រឹមចិត្ត 
តស្ងប់សុខ សាន្តតែមិនដែលស្រាន្ត ព្រះគ្រីស្ត ទ្រង់បានជួយខ្ញុំរួច 
ដោយឥតគិតថ្លៃ ព្រះគ្រីស្តទ្រង់បាន ជួយខ្ញុំរួចដោយឥតគិតថ្លៃ ។ 

២.ខ្ញុំនេះជាមនុស្សខូចបង់អស់ ក្នុងចិត្តបានស្វិតក្រៀមខ្សោះ 
មានតែទុក្ខសោក សង្រេងនៅក្នុងលោកីយ៍   រកបានទ្រព្យធន  
យសបុណ្យខ្ពង់ខ្ពស់ ទៅជាបន្ទុក មិនមែនជាសិរីសួស្តី 
ត្បិតមិនដែលស្កប់ស្កល់នឹងអ្វី តែព្រះប្រណី សម្តែងបារមីបើកភ្នែកខ្ញុំ 
ឲ្យឃើញព្រះគ្រីស្ត សម្តែងបារមីបើក ភ្នែកខ្ញុំឲ្យឃើញព្រះគ្រីស្ត ។ 

៣.តើមិនអស្ចារ្យទេឬអី ដែលព្រះដ៏មានសិរី ស្រឡាញ់ដល់មនុស្ស  
ដូចជាយ៉ាងរូបខ្ញុំនេះ      ទ្រង់បានបង្កើតចិត្តខ្ញុំជាថ្មី ចិត្តចាស់អប្រីយ៍  
បារមីព្រះដុតបញ្ឆេះ នៅក្នុងចិត្តខ្ញុំមានព្រះគ្រីស្ត ពេលលាលោកនេះ 
ខ្ញុំទៅឯព្រះ នៅឋានសួគ៌ក្នុងដំណាក់ទ្រង់ 
ខ្ញុំទៅឯព្រះ នៅឋានសួគ៌ក្នុងដំណាក់ទ្រង់ ។                      
G តើមិនអស្ចារ្យទេឬអី (ខ ១៤០) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in