ទំនុកច្រៀង (Lyric)
១. ព្រះគ្រីស្ទមកប្រសូតជាមនុស្ស ជួយសង្គ្រោះឱ្យរួចពីបាប
រងទុក្ខជួសអ្នកទោសដល់ស្លាប់ ទ្រាំឈឺចាប់នៅលើឈើ_ឆ្កាង ។
២. ទ្រង់សុគតតែរស់វិញហើយ ប្រោសយើងស្បើយពីទោសគ្រប់យ៉ាង
ឥឡូវទ្រង់គង់លើបល្ល័ង្ក នាខាងស្តាំនៃព្រះចេស្តា ។
៣. ទ្រង់មកទៀតស្រង់អ្នកជឿឡើង លើកដំកើងក្នុងឋានបិតា
តាំងរាជ្យឡើងរុងរឿងអស្ចារ្យ លើសួគ៌ារៀងរាបអស់កល្ប ។