Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: Dm  ·  Time: 4/4  ·  Tempo: 125bpm  ·  Melody www.khmerworship.com/sheet-music/8473648

ទំនុកច្រៀង (Lyric)
១.ព្រះគ្រីស្ទបានមកដើម្បីស្វែងរក មនុស្សដែលបាត់បង់ ទ្រង់បានប្រោសលោះ  
ហើយជួយស្រោចស្រង់ ឲ្យយើងអាចឆ្លង  ដើរឆ្ពោះតម្រង់  ឋានព្រះបិតា  ។ 

២.ទ្រង់អត់ធ្មត់ពេលគេធ្វើគុត នៅលើឈើឆ្កាង ខ្ចាយព្រះលោហិត 
ទុកជាភស្ដុតាង បង់ថ្លៃលោះលាង ឲ្យយើងពឹងអាង  លើព្រះចេស្ដា   ។ 

៣.ទ្រង់បានសុគតបីថ្ងៃកំណត់ ទ្រង់រស់ឡើងវិញ ដោយព្រះចេស្ដា 
កំចាត់ស្លាប់ចេញ យកជីវិតពេញ ផ្ដល់ឲ្យយើងវិញ   បានស្រេច ហើយរ៉ា  ។ 

៤.ទ្រង់បានយាងទៅរៀបចំលំនៅ ឲ្យយើងរាល់គ្នា ដែលបានជឿទ្រង់ 
ឥតមានរួញរា ដល់ពេលវេលា ទ្រង់មិន ពន្យាវិល តាមសន្យា      ។ 

៥.ទ្រង់នឹងយាងមកនៅលើពពក  ហៅយើងរាល់គ្នា ពួកអ្នកដែលទ្រង់  
សង្គ្រោះហើយណា ទៅឋានសួគ៌ា ឲ្យបាននៅជា  មួយនឹង  ព្រះអង្គ     ។                      
Dm ព្រះគ្រីស្ទបានមកដើម្បីស្វែងរក ( ខ ៦៦ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in