Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: Dm  ·  Time: 4/4  ·  Tempo: 68bpm  ·  Melody www.khmerworship.com/sheet-music/812857

ទំនុកច្រៀង (Lyric)
១.ទូលព្រះបង្គំចង់ថ្លែងពីទ្រង់  នៅមុខមនុស្សផងឲ្យគេបានដឹងជាក់ ថាព្រះអង្គល្អ    
ព្រះទ័យស្រឡាញ់គ្រប់លក្ខណ៍ តែងលើកតម្កើងពួកអ្នក    មានចិត្តសង្រេងទន់ទាប ។ 

២.ទូលព្រះបង្គំចង់ប្រាប់គ្រប់មនុស្ស  ប្រាប់នាមពិរោះ  នាមព្រះជួយដោះបាប ថាទ្រង់សង្គ្រោះ      
ឲ្យរួចទុក្ខទោសដរាប អ្នកណាលន់តួឱនក្រាប   ទ្រង់តែងប្រោសដោយស្មោះស    ។ 

៣.បើខ្ញុំបានថ្លែងប្រាប់នាមឧត្តម  នៅក្នុងចិត្តខ្ញុំមានពេញដោយអំណរ ខ្ញុំស្ងៀមមិនបាន       
ដ្បិតក្នុងដួងចិត្តពុះពោរ ព្រោះនាមពិរោះបវរ       ខ្ញុំស្កប់ចិត្តហួសប្រមាណ     ។ 

៤.ឱព្រះអង្គអើយខ្ញុំនឹងប្រកាស  នាមទ្រង់ឲ្យច្បាស់  សូមទ្រង់ប្រោសប្រទាន អំណាចចេសា្ត    
មានមាត់ពោលអាចសា្តប់បាន ឮហើយមនុស្សបាបបែរថ្កាន       ទទួលនាមដែលសង្គ្រោះ     ។                     
Dm ខ្ញុំចង់តែថ្លែងពីនាមទ្រង់ ( ខ ២០៣ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in