ទំនុកច្រៀង (Lyric)
១.សូមព្រះអម្ចាស់ទមា្លក់ព្រះពរទាំងមេ ព្រះពរទាំងមេទាំងមេ
មកយើងខ្ញុំផង ដល់កូនព្រះអង្គ ឲ្យមានជោគជ័យក្នុងជីវិត
ដែលស្ម័គ្រដើរតាម បញ្ញត្តិនៃព្រះដ៏ឧត្តម ។
២.សូមប្រទានពរសម្រាប់ជីវិតដែលទ្រង់ បង្កើតឡើងហើយជាថ្មី
បានក្តីសុខុម ជាពរឧត្តម មានដល់ព្រលឹង ឲ្យបានរស់
ជារៀងរហូត លុះបាននៅទៀបព្រះឱរា ។
៣.សូមព្រះវិញ្ញាណបរិសុទ្ធដ៏មានព្រះពរ ហើយនិងអំណាចតេជះ
ឫទ្ធីចេសា្ត មកថែរក្សា ផ្តល់ចិត្តស្រឡាញ់ ពេញភក្តី
ឲ្យស៊ូលះបង់ ដូចទ្រង់ដែលមានព្រះទ័យស្មោះ ។
៤.សូមទ្រង់កែឆ្នៃចិត្តខូចប្រឡាក់សៅហ្មង ឲ្យបានស្អាតល្អបរិសុទ្ធ
ដោយពរទ្រង់ប្រោស តាមក្តីសន្តោស បានរើសតាំងឡើងជាកូនទ្រង់
ហើយទុកបម្រុង ដល់ថ្ងៃដែលត្រូវគ្រងមរតក ។