Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: G  ·  Time: 4/4  ·  Tempo: 111bpm  ·  Melody www.khmerworship.com/sheet-music/7484369

ទំនុកច្រៀង (Lyric)
១.អ្នកដែលេសា្មះត្រង់  ក្នុងកិច្ចការមួយដ៏តូចបំផុត  ដោយចិត្តបរិសុទ្ធ 
ក៏ស្មោះនឹងការធំ  អ្នកខូចគំនិត ប្រព្រឹត្តមិនសមរម្យ  អ្នកនោះមិនល្មម 
ព្រះព្រមផ្ញើទ្រព្យសម្បត្តិដ៏ពិត     ដ្បិតទ្រង់មិនបានទុកចិត្ត 
ឲ្យកាន់ទ្រព្យដ៏ប្រសើរ  គេមិនចេះប្រើ   សម្បត្តិព្រះគ្រីស្ទ    ។ 

២.បើយីងេសា្មះត្រង់  ក្នុងការដ៏តូចក៏ដូចការធំ  ការប្រសើរឧត្តម 
ដូចទ្រព្យធនវិសេស  ទ្រង់ផ្ញើនឹងយើង ដោយព្រោះតែយើងចេះ ចែកចាយទ្រព្យនេះ 
ឲ្យបានកម្រៃថ្វាយម្ចាស់ដោយងាយ ដ្បិតយើងមិនចោលខ្ជះខ្ជាយ 
បំផ្លាញទ្រព្យទ្រង់ឥតសា្ដយ ប្រើច្រើនកើនក្រៃ ប្រយោជន៍ជាក់ច្បាស់។ 

៣.ទ្រព្យវិសេសទ្រង់ ផ្ញើទុកនឹងយើងគឺព្រះបន្ទូល  ក្នុងគម្ពីរទាំងមូល 
ឲ្យយើងចេះប្រើប្រាស់់               ចែកចាយទាក់មនុស្ស                ដើរខុសថ្វាយព្រះ 
ស្មោះត្រង់រូតរះ ធ្វើបន្ទាល់ច្បាស់តាមខ្នាតជំនឿ                 ព្រះអង្គផ្ញើការឲ្យធ្វើ 
រក្សាទ្រព្យដ៏ប្រសើរ   ចែកចាយត្រឹមស្មើ    ឥតគៃបំបាត់   ។                     
G ចូរមានចិត្តស្មោះត្រង់ ( ខ ១៧៥ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in