Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: Em  ·  Time: 4/4  ·  Tempo: 103bpm  ·  Melody www.khmerworship.com/sheet-music/7326798
check_box_outline_blankទំនុកច្រៀង

ទំនុកច្រៀង (Lyric)
១.ពួកយើងមកជុំគ្នាហើយ     ឱបងប្អូនអើយចូរក្រោកឈរឡើង     (ស្ទួន) 
ស្រែកច្រៀងសរសើរដំកើង      ដល់ព្រះនៃយើងដ៏ធំប្រសើរ                 
ស្រែកច្រៀងសរសើរដំកើង      ដល់ព្រះនៃយើង  ដ៏ធំ  ប្រសើរ  

២.ព្រះគុណទ្រង់ធំអស្ចារ្យ       ទោះបីយ៉ាងណាក៏ផ្ទឹមមិនស្មើ      (ស្ទួន) 
របស់ផងសព្វសារពើ       ព្រះហស្ថទ្រង់ធ្វើយើងគួរកោតស្ញែង 
របស់ផងសព្វសារពើ         ព្រះហស្ថទ្រង់ធ្វើ  យើងគួរ  កោតស្ញែង     
៣.យើងច្រៀងសរសើរព្រះគុណ     ដ៏ធំលើសលន់ទ្រង់បានសំដែង      (ស្ទួន) 
មេត្តាករុណាក្រៃលែង        ដោយរើសយើងចេញពីលោកបាត់បង់  
មេត្តាករុណាក្រៃលែង        ដោយរើសយើងចេញ  ពីលោក  បាត់បង់ 

៤.សរសើរព្រះវរបិតា        ព្រះទ័យស្នេហាដល់លោកលិចលង់     (ស្ទួន) 
ចាត់ព្រះសង្គ្រោះមួយអង្គ        យាងមកស្រោចស្រង់គឺអង្គរាជបុត្រ       
ចាត់ព្រះសង្គ្រោះមួយអង្គ         យាងមកស្រោចស្រង់  គឺអង្គ  រាជបុត្រ 

៥.សរសើរព្រះយេស៊ូវគ្រីស្ទ       ព្រះគុណធ្ងន់ម៉្លេះហឫទ័យអត់ធ្មត់    (ស្ទួន) 
លោះយើងដោយប្ដូរសុគត        ហៅយើងចេញផុតពីក្ដីវេទនា               
លោះយើងដោយប្ដូរសុគត      ហៅយើងចេញផុត  ពីក្ដី  វេទនា  

៦.សរសើរអង្គព្រះវិញ្ញាណ          ដែលព្រះប្រទានមកយើងរាល់គ្នា    (ស្ទួន) 
ជួយយើងឲ្យបានភ្លឺថ្លា          ថែទាំរក្សាក្នុងភាពឧត្តម                       
ជួយយើងឲ្យបានភ្លឺថ្លា           ថែទាំរក្សា  ក្នុងភាព  ឧត្តម 

៧.ចូរយើងខំស្ដាប់ព្រះសៀង       ទ្រង់ផ្ដល់ជាទៀងកុំនៅសំងំ        (ស្ទួន) 
ទ្រង់ឆ្នៃយើងឲ្យបានសម        កូនព្រះឧត្តមខ្ពស់ផុតលោកា                
ទ្រង់ឆ្នៃយើងឲ្យបានសម          កូនព្រះឧត្តម  ខ្ពស់ផុត  លោកា                      
Em ចូរយើងច្រៀងថ្លែងពីព្រះគុណ ( ខ ២៩ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in