ទំនុកច្រៀង (Lyric)
១.ព្រះអង្គសង្គ្រោះជារាជបុត្រ (ជាព្រះរាជបុត្រ) ទ្រង់លះចោលផុតឋានសួគ៌ល័យ
យកជាតិជាមនុស្សក្នុងលោកិយ ឲ្យជនប្រុសស្រីចូលដល់ទ្រង់ ។
បន្ទរ.ហាលេ ហាលេលូយ៉ា ហាលេ ហាលេលូយ៉ា ។
២.ទ្រង់មានអំណាចគ្រប់ចេស្ដា (គ្រប់ចេស្ដា) គ្មាននាមព្រះណាដូចទ្រង់ផង
បងប្អូនប្រុសស្រីកុំរារង់ អំណាចព្រះអង្គធំលើសគេ ។
បន្ទរ.ហាលេ ហាលេលូយ៉ា ហាលេ ហាលេលូយ៉ា ។
៣.យើងត្រូវទទួលទ្រង់មកតាំង (ទទួលមកតាំង) ដាក់លើបល្ល័ង្កចិត្តកុំរេ
គ្មាននាមសង្គ្រោះណាទៀតទេ មានតែនាមព្រះយេស៊ូវហោង ។
បន្ទរ.ហាលេ ហាលេលូយ៉ា ហាលេ ហាលេលូយ៉ា ។
៤.អរគុណព្រះអង្គទ្រង់សប្បុរស (ទ្រង់សប្បុរស) ប្ដូរព្រះជន្មលោះបាបមនុស្សផង
ទាំងអ្នកទាំងខ្ញុំរួចតែម្ដង លោហិតទ្រង់សងហើយលុបលាង។
បន្ទរ.ហាលេ ហាលេលូយ៉ា ហាលេ ហាលេលូយ៉ា ។
៥.មើលកាលដែលទ្រង់ទ្រាំសុគត (ទ្រង់ទ្រាំសុគត) សុភាពអត់ធ្មត់លើឈើឆ្កាង
ឈាមហូរស្រោចស្រពសព្វសព៌ាង្គ ទុកជាភ័ស្ដុតាងឲ្យសង្ឃឹម ។
បន្ទរ.ហាលេ ហាលេលូយ៉ា ហាលេ ហាលេលូយ៉ា ។
៦.កូនអរគុណណាស់ណាម្ចាស់ថ្លៃ (ណាអម្ចាស់ថ្លៃ) គុណទ្រង់ធ្ងន់ក្រៃឥតអ្វីផ្ទឹម
ពីថ្ងៃនេះទៅកូនសង្ឃឹម ជឿពិតឥតព្រឹមដកចិត្តឡើយ ។
បន្ទរ.ហាលេ ហាលេលូយ៉ា ហាលេ ហាលេលូយ៉ា ។