ទំនុកច្រៀង (Lyric)
១.ព្រះគ្រីស្ទយាងមក ឲ្យមនុស្សលោកបានពន្លឺ ណែនាំឲ្យជឿ
ថាទ្រង់ជាផ្លូវទៅព្រះ មករងទុក្ខទោស ជួសមនុស្សលោកមានបាបក្រាស
ក៏ផ្សាផ្សះ មនុស្សនិងព្រះដោយលោហិតទ្រង់ ។
២.ព្រះអង្គសុគត តែបានរស់ឡើងវិញពិត ថ្លៃលោះជីវិត
ទ្រង់បានបង់រួចតែម្ដង លោកិយទាំងមូល ប្រោសរួចដោយឈាមព្រះអង្គ
ទទួលទ្រង់ ជឿព្រះអង្គឲ្យបានរួចទោស ។
៣.ទ្រង់យាងមកទៀត តាមព្រះបន្ទូលសន្យា ស្រង់យកអ្នកណា
ដែលទ្រង់បានជួយប្រោសលោះ ជារូបកាយថ្មី នឹងមិនដែលត្រូវស្លាប់សោះ
ទោះស្លាប់ស្មោះ ក៏រស់វិញនៅឋានសួគ៌ា ។