ទំនុកច្រៀង (Lyric)
១.ឱ!អ្នកដែលឃ្លានអើយ សង្ឃឹមដល់ព្រះអង្គចុះ ឱ!អ្នកដែលស្រេកអើយ សង្ឃឹមដល់ព្រះអង្គចុះ
ទ្រង់ស្គាល់ សេចក្ដីត្រូវការអ្នកទាំងអស់ ទ្រង់ផ្ដល់អាហារហើយចម្អែតអ្នក
ទ្រង់ស្គាល់ សេចក្ដីត្រូវការអ្នកទាំងអស់ ទ្រង់ផ្ដល់អាហារហើយចម្អែតអ្នក
២.ឱ!អ្នកជាប់ទោសអើយ សង្ឃឹមដល់ព្រះអង្គចុះ ឱ!អ្នករងគ្រោះអើយ សង្ឃឹមដល់ព្រះអង្គចុះ
ទោះត្រូវ សង្កត់សង្កិនមួលបង្ខុស ទ្រង់ស្រាយចំណងហើយកាន់ក្ដីអ្នក
ទោះត្រូវសង្កត់សង្កិនមួលបង្ខុស ទ្រង់ស្រាយចំណងហើយកាន់ក្ដីអ្នក
៣.ឱ!អ្នកភ្លាត់ដួលអើយ សង្ឃឹមដល់ព្រះអង្គចុះ ឱ!ពួកអ្នកខ្វាក់អើយ សង្ឃឹមដល់ព្រះអង្គចុះ
ទ្រង់ស្គាល់ ថាអ្នកងងឹតឥតដឹងសោះ ទ្រង់លើកអ្នកឡើងហើយបំភ្លឺភ្នែក
ទ្រង់ស្គាល់ ថាអ្នកងងឹតឥតដឹងសោះ ទ្រង់លើកអ្នកឡើងហើយបំភ្លឺភ្នែក
៤.ឱ!ក្មេងកំព្រាអើយ សង្ឃឹមដល់ព្រះអង្គចុះ ឱ!ស្រីមេម៉ាយអើយ សង្ឃឹមដល់ព្រះអង្គចុះ
ព្រះទ្រង់ មិនបោះបង់ចោលពួកអ្នកសោះ ទ្រង់ថែរក្សាហើយទ្រទ្រង់អ្នក
ព្រះទ្រង់ មិនបោះបង់ចោលពួកអ្នកសោះ ទ្រង់ថែរក្សាហើយទ្រទ្រង់អ្នក