Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: C  ·  Time: 4/4  ·  Tempo: 111bpm  ·  Melody www.khmerworship.com/sheet-music/6600066

ទំនុកច្រៀង (Lyric)
១.ខ្ញុំបានសង្គ្រោះដោយសារព្រះអង្គ    គ្មានព្រះណាហោងជួយបានសោះឡើយ 
មានតែព្រះអង្គមួយហើយ    (ស្ទួន)        គ្មានព្រះណាឡើយ 
ជួយដោះទុក្ខស្បើយទៅបាន       គឺអំណោយទានមកពីឋានសួគ៌ 
ខ្ញុំរស់សព្វថ្ងៃមានព្រះអង្គហើយជាម្ចាស់ជីវិត                 (ស្ទួន)

២.ខ្ញុំបានផ្លាស់ប្រែកើតចិត្តរីករាយ       សែនអរស_ប្បាយព្រោះស្គាល់ព្រះពិត 
ស្គាល់ទ្រង់ជាម្ចាស់ជីវិត      (ស្ទួន)       មានជំនឿពិត 
ថាទ្រង់គង់ជិតរាល់ថ្ងៃ       ស្រឡាញ់ខ្ញុំក្រៃស្និទ្ធស្នាលជាមិត្ត 
នៅលើផែនដីមានព្រះអង្គហើយជាម្ចាស់ឧត្តម             (ស្ទួន)

៣.ខ្ញុំមានសង្ឃឹមថាដល់ថ្ងៃនោះ         ព្រះយេស៊ូវប្រោសបំផ្លាស់រូបខ្ញុំ 
ឲ្យបានជារូបឧត្តម     (ស្ទួន)      គឺព្រះប្រោសខ្ញុំ 
រស់វិញឧត្តមរុងរឿង       ហើយតាំងខ្ញុំឡើងនៅឋានដ៏ខ្ពស់ 
នៅឋានសួគ៌ាខ្ញុំគ្មានអ្នកណាក្រៅពីព្រះអង្គ               (ស្ទួន)                     
C ខ្ញុំគ្មានអ្នកណាក្រៅពីព្រះអង្គ ( ខ ១៣៨ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in