ទំនុកច្រៀង (Lyric)
១.ពេលខ្ញុំលំបាកចិត្ត ខ្ញុំតែងនឹកគិតពីព្រះយេស៊ូវ (ស្ទួន)
ទ្រង់ជួយឲ្យធូរ ឱណាទ្រង់ជួយឲ្យធូរ បានស្បើយល្ហែល្ហើយពិត ។
២.ពេលមិត្តភក្ត្របោះបង់ ខ្ញុំមានព្រះអង្គជួយកំសាន្ដចិត្ត (ស្ទួន)
ទ្រង់ប្ដូរជីវិត ឱណាទ្រង់ប្ដូរជីវិត ដើម្បីសង្គ្រោះខ្ញុំ ។
៣.ពេលខ្ញុំឈឺគ្រាំគ្រា ខ្ញុំមានទ្រង់ជាគ្រូពេទ្យឧត្តម (ស្ទួន)
ទ្រង់ប្រោសរូបខ្ញុំ ឱណាទ្រង់ប្រោសរូបខ្ញុំ ឲ្យឆាប់ជាសះស្បើយ ។
៤.ពេលខ្ញុំចង់លិចលង់ ខ្ញុំមានព្រះអង្គគង់ជាប់ជាមួយ (ស្ទួន)
ទ្រង់ប្រុងចាំជួយ ឱណាទ្រង់ប្រុងចាំជួយ មិនឲ្យខ្ញុំវិនាស ។