Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: G  ·  Time: 4/4  ·  Tempo: 94bpm  ·  Melody www.khmerworship.com/sheet-music/6316403
check_box_outline_blankទំនុកច្រៀង

ទំនុកច្រៀង (Lyric)
១.ព្រះគ្រីស្ទទ្រង់រស់       ព្រះគ្រីស្ទទ្រង់រស់     រស់ឡើងវិញហើយ   (ស្ទួន)
សពទ្រង់មិននៅទៀតឡើយ       ឱបងប្អូនអើយមកផ្នូររកអ្វី?  (ស្ទួន)

២.ព្រះគ្រីស្ទទ្រង់រស់  ព្រះគ្រីស្ទទ្រង់រស់     រស់មានសិរី  (ស្ទួន)
អ្នកមិនចាំទេឬអី    ថាថ្ងៃទីបីទ្រង់រស់វិញពិត                                            (ស្ទួន)

៣.ព្រះគ្រីស្ទទ្រង់រស់       ព្រះគ្រីស្ទទ្រង់រស់      រស់មានឥទ្ធិឫទ្ធិ     (ស្ទួន)
ការសង្គ្រោះសម្រេចពិត     ទ្រង់ប្រោសលោះមិត្តពីមច្ចុរាជ  (ស្ទួន)

៤.ព្រះគ្រីស្ទទ្រង់រស់         ព្រះគ្រីស្ទទ្រង់រស់        រស់មានអំណាច    (ស្ទួន)
ក្ដីស្លាប់បាក់បបខ្លបខ្លាច         ចុះចាញ់អំណាចរបស់ព្រះអង្គ     (ស្ទួន)

៥.ព្រះគ្រីស្ទទ្រង់រស់        ព្រះគ្រីស្ទទ្រង់រស់       ឱពួកស្មោះត្រង់    (ស្ទួន)
ចូរច្រៀងសរសើរព្រះអង្គ       ដែលទ្រង់គង់នៅជាមហាក្សត្រយើង    (ស្ទួន)
៦.ព្រះគ្រីស្ទទ្រង់រស់      ព្រះគ្រីស្ទទ្រង់រស់         រាជ្យទ្រង់ថ្កុំថ្កើង   (ស្ទួន)
ទ្រង់នឹងស្រង់រាស្ដ្រទ្រង់ឡើង        ទៅឋានរុងរឿងគឺសួគ៌វិមាន  (ស្ទួន)                     
G ព្រះគ្រីស្ទទ្រង់រស់ ( ខ ៥៤ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in