ទំនុកច្រៀង (Lyric)
១.ពេលណាព្រះគ្រីស្ទមកវិញ ឱបងប្អូនអើយ នៅក្នុងពពក (ស្ទួន)
ពួកបរិសុទ្ធហែហមមក ឱបងប្អូនអើយ ពេញសិរីល្អ
ចូរយើងទទួលទ្រង់ចុះ ឱបងប្អូនអើយ ដោយចិត្តស្មោះស ។
២.ទ្រង់ពិតជាយាងមកវិញ ឱបងប្អូនអើយ ឲ្យយើងត្រេកអរ (ស្ទួន)
មកគ្រងរាជ្យលើនគរ ឱបងប្អូនអើយ រួចតាំងយើងឡើង
ចូរយើងជឿដល់ទ្រង់ចុះ ឱបងប្អូនអើយ នុះបានថ្កុំថ្កើង ។
៣.ទ្រង់ជិតយាងមកវិញហើយ ឱបងប្អូនអើយ ខំតាំងចិត្តឡើង (ស្ទួន)
ញែកខ្លួនតាមច្បាប់ម្ចាស់យើង ឱបងប្អូនអើយ ឲ្យបានបរិសុទ្ធ
ចូរយើងរង់ចាំទ្រង់ចុះ ឱបងប្អូនអើយ ទ្រង់លើកយើងផុត ។
៤.ពេលណាទ្រង់យាងមកដល់ ឱបងប្អូនអើយ ពួកខ្មាំងភ័យស្លុត (ស្ទួន)
រត់ពួនខ្មាសពួកបរិសុទ្ធ ឱបងប្អូនអើយ ព្រោះភាពឧត្តម
ចូរយើងមានសង្ឃឹមចុះ ឱបងប្អូនអើយ ដោយចិត្តមុតមាំ
៥.ទ្រង់មុខជាតាំងយើងឡើង ឱបងប្អូនអើយ ក្នុងរាជ្យសុខុម (ស្ទួន)
រាជ្យទ្រង់ខ្ពង់ខ្ពស់ឧត្តម ឱបងប្អូនអើយ ឋិតឋេយូរលង់
ចូរយើងរីករាយចិត្តចុះ ឱបងប្អូនអើយ លើកសរសើរទ្រង់ ។