ទំនុកច្រៀង (Lyric)
១.ថ្ងៃមួយ ខ្ញុំនឹងឃើញព្រះយេស៊ូវច្បាស់ ឃើញព្រះជាអម្ចាស់ទល់មុខនឹងមុខ
ថ្ងៃមួយ ខ្ញុំនៅជិតព្រះអង្គយ៉ាងសុខ នៅឋានទ្រង់រៀបទុកបំរុងឲ្យខ្ញុំ។
បន្ទរ.សព្វថ្ងៃនេះឃើញទ្រង់មិនច្បាស់ ក្ដីងងឹតបាំងយ៉ាងក្រាស់
មើលឃើញទ្រង់ក្នុងភាពព្រាងៗ ឃើញទ្រង់ដែរតែក្នុងស្រម័យ
បើដល់ថ្ងៃឃើញច្បាស់ជាង ដោយឃើញទ្រង់ទល់មុខនឹងមុខ ។
២.ថ្ងៃមួយ ទ្រង់យាងមកនាំខ្ញុំឡើងទៅ ឯឋានជាលំនៅអស់កល្បរៀងរាប
ថ្ងៃមួយខ្ញុំលែងព្រួយក្រែងខ្ញុំធ្វើបាប ព្រាត់ទ្រង់ហើយឱនអ័ព្វខានឃើញព្រះភក្ត្រ ។
បន្ទរ.សព្វថ្ងៃនេះឃើញទ្រង់មិនច្បាស់ ក្ដីងងឹតបាំងយ៉ាងក្រាស់
មើលឃើញទ្រង់ក្នុងភាពព្រាងៗ ឃើញទ្រង់ដែរតែក្នុងស្រម័យ
បើដល់ថ្ងៃឃើញច្បាស់ជាង ដោយឃើញទ្រង់ទល់មុខនឹងមុខ ។
៣.ថ្ងៃមួយ ទ្រង់នឹងថែមព្រះគុណអស្ចារ្យ ថែមឲ្យលុះដល់គ្រាជួបទ្រង់ជាក់ច្បាស់
ថ្ងៃនោះទ្រង់ប្រោសខ្ញុំរូបកាយប្រែផ្លាស់ មានភ្នែកអាចឃើញច្បាស់ព្រះភក្ត្រព្រះអង្គ ។