Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: G  ·  Time: 4/4  ·  Tempo: 143bpm  ·  Melody www.khmerworship.com/sheet-music/5010489

ទំនុកច្រៀង (Lyric)
១.នៅ     ក្នុងដួងចិត្តខ្ញុំ    មានព្រះយេស៊ូវ        ជីវិតខ្ញុំធូរផុតទុក្ខអំពល់ 
ទ្រង់ដកអស់ក្ដីតប់ប្រមល់      ទ្រង់ដកអស់ទុក្ខព្រួយកង្វល់ 
ចិត្តខ្ញុំបានស្កប់ស្កល់ដោយផលព្រះវិញ្ញាណ    នៅគ្រារងទុក្ខវេទនា 
នៅគ្រាតែលតោលឯកា     ទ្រង់លូកហតា្ថមកជួយខ្ញុំមិនដែលខាន     ។ 

បន្ទរ.ព្រះយេស៊ូវ   គង់នៅទីណា   ទីនោះមានក្ដីសុខសាន្ដ    (ស្ទួន) 

២.នៅ      ក្នុងភូមិឋានខ្ញុំ   មានព្រះយេស៊ូវ         គ្រួសារខ្ញុំធូរផុតទុក្ខអំពល់ 
ទ្រង់ដកអស់ការច្រួលច្របល់        ទ្រង់ដកអស់អភមង្គល 
ចិត្តខ្ញុំបានស្កប់ស្កល់ដោយផលព្រះវិញ្ញាណ    នៅគ្រារងទុក្ខវេទនា 
នៅគ្រាតែលតោលឯកា    ទ្រង់លូកហតា្ថមកជួយខ្ញុំមិនដែលខាន   ។ 

បន្ទរ.ព្រះយេស៊ូវ   គង់នៅទីណា   ទីនោះមានក្ដីសុខសាន្ដ    (ស្ទួន)                      
G មានព្រះយេស៊ូវ (ខ ១១២ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in