Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: G  ·  Time: 4/4  ·  Tempo: 77bpm  ·  Melody www.khmerworship.com/sheet-music/3148642

ទំនុកច្រៀង (Lyric)
១. ព្រះគ្រីស្ទ  យេស៊ូវជាព្រះ  ដ៏មានតេជ:ឫទ្ធិបារមី ព្រះគ្រីស្ទយេស៊ូវជាព្រះ  ដ៏មានតេជ:ឫទ្ធិបារមី មានព្រះគុណធ្ងន់ក្រៃ  ប្រោសលោះលោកិយឲ្យបានរួច   (ស្ទួន) 
២. ស្នាព្រះ  ហស្ដរបស់ទ្រង់ ល្អក្រៃកន្លងគ្មានប្រដូច ស្នាព្រះហស្ដរបស់ទ្រង់ ល្អក្រៃកន្លងគ្មានប្រដូច ទោះមនុស្សធំតូច  ប្រាជ្ញខ្ពស់ស្រៀវស្រួចឥតយល់បាន    (ស្ទួន) 
៣. ព្រះអង្គ  បានសាងផ្ទៃមេឃ ល្វឹងល្វើយអនេករកផុតគ្មាន ព្រះអង្គបានសាងផ្ទៃមេឃ ល្វឹងល្វើយអនេករកផុតគ្មាន ពលបរិវាសល់សែន  ជាស្នាព្រះហស្ដទ្រង់បង្កើត  (ស្ទួន) 
៤. គន់មើល  អស់ហ្វូងតារា  ពាសពេញមេឃាពន្លឺឆើត គន់មើលអស់ហ្វូងតារា ពាសពេញមេឃាពន្លឺឆើត ថ្ងៃ-ខែ-ភ្លឺក្រឡែត  ទ្រង់តាំងបំភ្លឺយប់និងថ្ងៃ     (ស្ទួន) 
៥. រីឯ  នៅលើផែនដី   មានសព្វអ្វីៗល្អពេកក្រៃ រីឯ  នៅលើផែនដី   មានសព្វអ្វីៗល្អពេកក្រៃ មនុស្សនិងសត្វស្រុក-ព្រៃ   ហោះហើរលូនវារទ្វេរចតុបាទ   (ស្ទួន) 
៦. ព្រះហស្ដ ព្រះអង្គទ្រង់លោះ ដោះទុក្ខគ្រប់មនុស្សដែលមានបាប ព្រះហស្ដ ព្រះអង្គទ្រង់លោះ ដោះទុក្ខគ្រប់មនុស្សដែលមានបាប ទ្រង់ទ្រាំទ្រហួសខ្នាត គេបោះទម្លុះភ្ជាប់ឈើឆ្កាង   (ស្ទួន) 
៧. ដោយសារ  តែស្នាព្រះហស្ដ  ការល្អឥតខ្ចោះទ្រង់បានសាង ដោយសារ  តែស្នាព្រះហស្ដ ការល្អឥតខ្ចោះទ្រង់បានសាង ជីវិតថ្មីស្រឡាង  ដែលទ្រង់បង្កើតយើងរាល់គ្នា    (ស្ទួន) 
៨. ព្រះហស្ដ  ព្រះអង្គមានឬទ្ធិ នឹងបង្កើតភពមួយអស្ចារ្យ ព្រះហស្ដ  ព្រះអង្គមានឬទ្ធិ នឹងបង្កើតភពមួយអស្ចារ្យ សម្រាប់យើងរាល់គ្នា  គឺជាផ្ទៃមេឃផែនដីថ្មី    (ស្ទួន)                      
G ការទ្រង់សុទ្ធតែអស្ចារ្យ ( ខ ១០ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in