Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: F  ·  Time: 4/4  ·  Tempo: 75bpm  ·  Melody www.khmerworship.com/sheet-music/2724111

ទំនុកច្រៀង (Lyric)
១.ព្រះអម្ចាស់មានព្រះនាមជាយេស៊ូវ មានមេត្រីក្តីស្មោះប្តូររងទុក្ខា ព្រោះស្រឡាញ់ខ្ញុំជាខ្លាំងឥតឧបមា   ស៊ូទទួលរងទុក្ខាព្រោះបាបខ្ញុំ ។ 

២.គេហៅទ្រង់ថាជាព្រះម្ចាស់មេត្រី ជាមហាក្សត្រមានបារមីដ៏ឧត្តម ទ្រង់ជាដើមហើយជាចុងទ្រង់ជាធំ  បានបង្កើតជីវិតខ្ញុំជាថ្មីឡើង   ។ 

៣.ទ្រង់ទទួលទោសជួសខ្ញុំព្រោះស្រឡាញ់ ធ្វើឲ្យក្តីស្លាប់ចុះចាញ់មិននៅថ្កើង ដោយទ្រង់ស្លាប់ជាជំនួសរួចរស់ឡើង ជាសិរសាដឹកនាំយើងទៅឋានព្រះ ។ 

៤.ព្រះអង្គទ្រង់ជាព្រះពិតមានតែមួយ ខ្ញុំលែងភ័យលែងខ្វល់ព្រួយដោយដឹងច្បាស់ ថាមានតែព្រះយេស៊ូវទ្រង់ជាព្រះ  ទ្រង់សង្គ្រោះរួចស្រឡះពីទោសបាប ។                     
F ទ្រង់ជាព្រះអម្ចាស់មេត្រី ( ខ ២៨២ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in