Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: F  ·  Time: 4/4  ·  Tempo: 94bpm  ·  Melody www.khmerworship.com/sheet-music/2623743

ទំនុកច្រៀង (Lyric)
១.ព្រះហស្ដព្រះគ្រីស្ទ  មានចេស្ដាម៉្លេះបង្កើតលោកិយ  (ស្ទួន)
ផ្ទៃមេឃធំធេង  ហ្វូងផ្កាយខែនិងថ្ងៃ សមុទ្រព្រឹក្សព្រៃ  មនុស្សសត្វអស្ចារ្យ 
សារពើលើផែនដី  និងអាកាសា សុទ្ធសឹងជាស្នា  ព្រះហស្ដព្រះអង្គ     ។ 

២.ព្រះហស្ដព្រះគ្រីស្ទ   មានចេស្ដាម៉្លេះប្រោសអស់រោគផង    (ស្ទួន)
ពាល់សាច់ប្រោសឃ្លង់ ឲ្យជាស្អាតម៉ត់ហ្មង គហើយថ្លង់ផង និយាយស្ដាប់ឮ 
ប្រោសភ្នែកខ្វាក់ ពីកំណើតឲ្យបានភ្លឺ ខ្វិនឲ្យងើបដើរ  ទាំងរោគគ្រប់យ៉ាង       ។ 

៣.ព្រះហស្ដព្រះគ្រីស្ទ ដោះបាបយើងនេះនៅលើឈើឆ្កាង    (ស្ទួន)
ស៊ូទ្រាំឲ្យគេ បោះធ្លុះទាំងសងខាង ភ្ជាប់លើឈើឆ្កាង ព្រោះបាបមនុស្សលោក 
ព្រះហស្ដទ្រង់ទ្រាំ ចុកចាប់ឈាមហូរជោក សង្គ្រោះមនុស្សលោក ឲ្យរួចវេទនា     ។ 

៤.ព្រះហស្ដព្រះគ្រីស្ទ  ពេលឥឡូវនេះកំពុងគោះទ្វារ      (ស្ទួន)
ព្រះហស្ដទ្រង់គោះ ទ្វារចិត្តមនុស្សគ្រប់គ្នា ក្រែងមានអ្នកណា បើកថ្វាយទ្រង់ស្មោះ 
ទទួលទ្រង់ទុកជា  ព្រះអង្គសង្គ្រោះ ជាម្ចាស់ប្រោសលោះ  រួចផុតពីស្លាប់     ។ 

៥.ព្រះហស្ដព្រះគ្រីស្ទ   ទុកស្នាមធ្លុះនេះនៅជាដរាប    (ស្ទួន)
ទ្រង់បានសន្យា វិលមកវិញយ៉ាងឆាប់ ព្រះហស្ដនៅជាប់ ស្នាមទាំងសងខាង 
ព្រះហស្ដនេះហើយ ដែលទ្រង់រៀបនឹងសាង ផែនដីថ្មីឡើង ឲ្យអ្នកជឿទ្រង់    ។                      
F ព្រះហស្ដព្រះគ្រីស្ទ ( ខ ៩៤ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in