ទំនុកច្រៀង (Lyric)
១.ព្រះគ្រីស្ទជានំបុ័ងជីវិត អ្នកណាមកឯទ្រង់ពិត នោះនឹងមិនឃ្លានទៀតឡើយ
អ្នកណាបានជឿដល់ទ្រង់ហើយ ទ្រង់មិនបោះបង់ចោលឡើយ ទ្រង់ឲ្យជិវិតអស់កល្ប
ព្រះគ្រីស្ទជាពន្លឺលោកិយ អ្នកណាតាមទ្រង់រាល់ថ្ងៃ នោះមិនងងឹតទៀតឡើយ
អ្នកណាបានទទួលទ្រង់ហើយ ទ្រង់មិនបោះបង់ចោលឡើយ ទ្រង់ឲ្យពន្លឺជីវិត ។
២.ព្រះគ្រីស្ទពិតប្រាកដជាទ្វារ ចៀមអាចចូលបានគ្រប់គ្នា យកទីពឹងពាក់អាស្រ័យ
ចៀមណាបានចូលតាមទ្រង់ហើយ ទ្រង់មិនបោះបង់ចោលឡើយ ទ្រង់ឲ្យវាលស្មៅជីវិត
ព្រះគ្រីស្ទជាអ្នកគង្វាលល្អ សុខចិត្តបង់ជីវិតប្ដូរ ជំនួសហ្វូងចៀមទ្រង់ហើយ
ចៀមណាដែលទ្រង់បានឃ្វាលហើយ ទ្រង់មិនបោះបង់ចោលឡើយ
ទ្រង់ជួយឲ្យរួចទុក្ខភ័យ ។
៣.ព្រះគ្រីស្ទជាក្ដីរស់ឡើងវិញ ជាជីវិតដ៏ពោរពេញ មិនចាញ់មច្ចុរាជសោះឡើយ
អ្នកណាបានជឿដល់ទ្រង់ហើយ ក្ដីស្លាប់គ្មានអំណាចឡើយ ទ្រង់ប្រោសឲ្យរស់ឡើងវិញ
ព្រះគ្រីស្ទជាផ្លូវជាក្ដីពិត ហើយទ្រង់ក៏ជាជីវិត មកតាមទ្រង់មិនខុសឡើយ
ក្រៅពីទ្រង់គ្មានផ្លូវទៀតឡើយ ផ្លូវទ្រង់បានរៀបឲ្យហើយ ផ្លូវទៅព្រះវរបិតា ។