ទំនុកច្រៀង (Lyric)
១.យើងគ្រីស្ទាន មានចិត្តអង់អាចក្លាហាន (ចូរទៅមុខ) ស៊ូប្តូរប្រាណ ពុះពារយកជីវី (យកជីវី)
ខ្មាំងជាបាប យើងបង្ក្រាបបានស្មើធូលី (ស្មើធូលី) ត្រូវជាន់ឈ្លី ឲ្យវិនាសបង់ (វិនាសបង់) ។
២.យើងដើរតាមព្រះគ្រីស្ត ដែលមានជោគជ័យ (ទ្រង់មានជ័យ) ទ្រង់ស៊ូក្ស័យ យកឈ្នះលើសាតាំង (ឈ្នះសាតាំង)
រស់វិញហើយ ឡើងជាក្សត្រគង់លើបល្ល័ង្ក (ទ្រង់សោយរាជ្យ) សត្រូវខ្មាំង ដាក់ក្រោមបាទា (ក្រោមបាទា) ។
៣.ចូរទៅមុខ ទៅមុខ យើងដើរតាមទ្រង់ (ដើរតាមទ្រង់) កុំរារង់ ក្រែងលោក្ស័យជីវា (ក្ស័យជីវា)
ខ្មាំងតាមឆ្មក់ ឆក់យកបានធ្វើឲ្យបរា (ឲ្យចុះចាញ់) ស្លាប់ឥតការ វិនាសបាត់បង់ (វិនាសបង់) ។
៤.យើងដើរតាមព្រះគ្រីស្ទ ដ៏ជាស្តេចធំ (ជាស្តេចធំ) មានចេសា្ត ជួយយើងឲ្យគង់វង់ (ឲ្យគង់វង់)
កាន់អាវុធ ចូលប្រយុទ្ធយកទីថ្វាយទ្រង់ (យកថ្វាយទ្រង់) កុំបង្អង់ តាមទ្រង់បញ្ជា (ទ្រង់បញ្ជា) ។
៥.នាំសារទៅប្រាប់ ដល់អស់ពួកបាត់បង់ (ពួកស្លាប់បង់) ឲ្យតាមទ្រង់ កុំនៅឈររេរា (ឈររេរា)
យកទ្រង់បាំង ខ្មាំងក្តីស្លាប់មុខជាបរា (វាចុះចាញ់) យកថ្មដា ជាទីសង្គ្រោះ (ទ្រង់សង្គ្រោះ) ។
៦.ចូរយើងកាន់ដៃគ្នា ដើរតាមព្រះអង្គ (តាមព្រះអង្គ) ចូរលះបង់ទាំងអស់ តាមទ្រង់ចុះ (តាមទ្រង់ចុះ)
ដ្បិតទ្រង់ឈ្នះ យើងក៏ឈ្នះដោយ ទ្រង់សង្គ្រោះ (ទ្រង់ប្រោសលោះ)ហើយទ្រង់ស្មោះ ជួយយើងជានិច្ច (ជួយជានិច្ច)។