ទំនុកច្រៀង (Lyric)
១.សូមលើកសរសើរថ្លែងពីព្រះគុណ ករុណាដ៏ធ្ងន់ គុណព្រះមេត្តា (ស្ទួន)
មានតែទ្រង់មួយ ល្អយ៉ាងអស្ចារ្យ គ្មានព្រះឯណា ល្អដូចទ្រង់សោះ ។
២.ព្រះអង្គស្រឡាញ់មនុស្សយើងណាស់ បានជាព្រមលះ មកស្លាប់ជំនួស (ស្ទួន)
ប្តូរបង់ជីវ៉ា ទុកជាថ្លៃលោះ ផ្តាច់បាបពីមនុស្ស ឲ្យរួចជីវិត ។
៣.ព្រះយេស៊ូវគ្រីស្ទទ្រង់ល្អណាស់ណា ផ្តល់ក្តីមេត្តា ករុណាអាណិត (ស្ទួន)
ព្រះអង្គជាព្រះ អង្គមេត្រីពិត សូមយើងថ្វាយចិត្ត ទទួលជឿទ្រង់ ។
៤.បើពឹងព្រះនាមយេស៊ូវពិត ការអ្វីយើងគិត សុំដូចចិត្តប៉ង (ស្ទួន)
ទ្រង់មានចេសា្ត បំពេញបំណង ស្រឡាញ់ប្អួនបង ស៊ូលះព្រះជន្ម ។
៥.ព្រះអង្គជាព្រះលើអស់ទាំងព្រះ មានមនុស្សច្រើនណាស់ មិនស្គាល់ព្រះគុណ (ស្ទួន)
ហើយតាំងអួតខ្លួន ថាឯងមានបុណ្យ ឥតដឹងទោសធ្ងន់ ធ្លាក់ចុះបឹងភ្លើង ។
៦.ឱបងប្អូនខ្មែរជាតិខេមរាអើយ ព្រះមកប្រោសហើយ ឆាប់រូតរះឡើង (ស្ទួន)
ទទួលព្រះពិត នោះបានថ្កុំថ្កើង ទ្រង់លើកតាំងឡើង ជាកូនព្រះអង្គ ។
៧.អ្នកណាទទួលយកព្រះយេស៊ូ អ្នកនោះព្រមប្តូរ យកជីវិតទ្រង់ (ស្ទួន)
ជីវិតនៃព្រះ មិនដែលស្លាប់បង់ រស់នៅយូរលង់ ខុសអស់កល្បអើយ។