ទំនុកច្រៀង (Lyric)
១.ឱព្រះដ៏ជាមហាក្សត្រ យើងខ្ញុំប្រតិបត្តិតម្កើងព្រះនាម ។
២.ចិត្តកូនទាំងអស់ជឿតាម លើកតាំងព្រះនាមនៃព្រះដ៏រស់ ។
៣.ដោយចិត្តភក្ដីដ៏ស្មោះ យើងខ្ញុំទាំងអស់សូមថ្លែងប្រកាស ។
៤.សរសើរនូវឫទ្ធិអម្ចាស់ ដែលយើងឃើញច្បាស់ពីក្ដីករុណា ។
៥.សន្ដោសដល់គ្រប់កិច្ចការ ពីព្រះបិតាដល់បុត្រប្រុសស្រី ។
៦.ព្រះអង្គតែងតែប្រណី ករុណាប្រពៃប្រោសអស់មនុស្សជាតិ ។
៧.កូនសូមប្រកាសប្រាប់ញាតិ កូនបានរស់ទៀតដោយស្នាដៃទ្រង់ ។
៨.ព្រះអង្គទ្រង់នាំតម្រង់ លើកថ្កើងបញ្ចង់អ្នកដួលទាំងអស់ ។
៩.ភ្នែកយើងរង់ចាំដ៏ស្មោះ ពីក្ដីសប្បុរសនៃវរបិតា ។
១០.ព្រះអង្គប្រទានអាហារ តាមក្ដីត្រូវការដល់អ្នកឃ្លានណាស់ ។
១១.ប្រទាននូវឫទ្ធិតេជះ សង្គ្រោះជាក់ច្បាស់អ្នកអំញវទ្រង់។
១២.ព្រះអង្គការពារតម្រង់ ពួកបុត្រស្មោះត្រង់ទ្រង់លើកតម្កើង ។
១៣.ឱព្រះអម្ចាស់នៃយើង កូនសូមតម្កើងដោយចិត្តបរិសុទ្ធ។