ទំនុកច្រៀង (Lyric)
១.សូមព្រះវិញ្ញាណបរិសុទ្ធប្រោសប្រាណ យាងមកស ណ្ឋិត (ស្ទួន)
សូមសោយរាជ្យក្នុងចិត្ត ហើយឆ្នៃជីវិត ខ្ញុំតាមព្រះទ័យ
សូមព្រះអង្គដឹកនាំ ហើយបង្រៀនខ្ញុំជារៀងរាល់ថ្ងៃ
ខ្ញុំចង់រស់ក្នុងជីវិតថ្មី សូមដឹកដៃនាំខ្ញុំតាមផ្លូវសុចរិត ។
២.សូមព្រះវិញ្ញាណបរិសុទ្ធប្រោសប្រាណ លោមកំសាន្តចិត្ត (ស្ទួន)
ពេលមានភ័យវិបត្តិ សូមលួងលោមចិត្ត ខ្ញុំឲ្យបានធូរ
សូមព្រះអង្គមេត្តា ផ្ដល់ក្ដីស្នេហា នៃព្រះយេស៊ូវ
មកក្នុងចិត្តខ្ញុំជាបរិបូរ ពេញហៀរហូររាចសាចដល់គេគ្រប់គ្នា ។
៣.សូមព្រះវិញ្ញាណបរិសុទ្ធប្រោសប្រាណ ប្រទានចេស្ដា (ស្ទួន)
បំពេញតាមត្រូវការ ខ្ញុំមានប្រាថ្នា ផ្សាយនាមព្រះគ្រីស្ទ
សូមព្រះអង្គមេត្តា ខ្ញុំទៅទីណា ក្នុងលោកីយ៍នេះ
ឲ្យគ្រប់សាសន៍បានស្គាល់ព្រះគ្រីស្ទ ដោយតេជះនៃព្រះវិញ្ញាណព្រះអង្គ ។