ទំនុកច្រៀង (Lyric)
១.សព្វថ្ងៃមានផ្លូវពីរ ណាបងប្អូនអើយ អឺងអឺយ (ស្ទួន)
ផ្លូវលោកិយហើយ និងផ្លូវមួយទៀតគឺផ្លូវព្រះ អឺងអឺយ ។
សូមពិចារណា ជ្រើសរើសឲ្យបានច្បាស់ អឺងអឺយ (ស្ទួន)
យកតាមផ្លូវព្រះ ឬចង់ជម្នះយកលោកិយ អឺងអឺយ ។
២.ផ្លូវព្រះនាំយើង ឡើងទៅឋានសួស្ដី អឺងអឺយ (ស្ទួន)
តាមឈើឆ្កាងនៃ ព្រះយេស៊ូវគ្រីស្ទរៀបចំទុក អឺងអឺយ ។
ព្រះគ្រីស្ទជាផ្លូវ ជាសា្ពនឆ្លងទៅមុខ អឺងអឺយ (ស្ទួន)
ឆ្ពោះទៅឋានសុខ អស់កល្បនៃព្រះវរបិតា អឺងអឺយ ។
៣.ផ្លូវលោកិយនាំយើង ទៅឋានវេទនា អឺងអឺយ (ស្ទួន)
មានមនុស្សច្រើនគ្នា កំពុងតែខំយាត្រាទៅ អឺងអឺយ។
មើលឃើញថាល្អ ឥតដឹងជា រណ្ដៅ អឺងអឺយ (ស្ទួន)
ដល់ចុងផុតផ្លូវ ស្រាប់តែធ្លាក់ទៅក្នុងបឹងភ្លើង អឺងអឺយ ។
៤.ពេលនេះអ្នកមិនទាន់ខកខ្លួន ជ្រុលជើង អឺងអឺយ (ស្ទួន)
សូមបែរឆាប់ឡើង យកផ្លូវព្រះគ្រីស្ទរួចគ្រោះថ្នាក់ អឺងអឺយ ។
ផ្លូវទ្រង់ងាយដើរ ត្រង់រាបស្មើដល់ជាក់ អឺងអឺយ (ស្ទួន)
ទ្រង់ចាំជូនអ្នក កុំនៅស្ទើរសា្ទក់ក្រែងខកប្រាណ អឺងអឺយ ។