Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: Bb  ·  Time: 4/4  ·  Tempo: 88bpm  ·  Melody www.khmerworship.com/sheet-music/9707667

ទំនុកច្រៀង (Lyric)
១.ព្រះគ្រីស្ទជាព្រះលើទាំងអស់   គ្រប់ទាំងរបស់ទ្រង់បង្កើត មនុស្សសត្វរុក្ខជាតិផ្កាស្រស់ឆើត  ព្រះអង្គបង្កើតពួកទេវតា  ។ 

២.ផែនដីធំនេះមិនកើតឯង  មេឃខ្ពស់ធំធេងយ៉ាងអស្ចារ្យ ព្រះអង្គបង្កើតហើយរក្សា    ឲ្យមានចលនាចូរមើលចុះ  ។ 

៣.ព្រះអង្គជាព្រះលើធម្មជាតិ  ដីទឹកភ្លើងធាតុផ្គរខ្យល់ព្យុះ ដែកស្ពាន់មាសប្រាក់ពេជ្រភ្លឺឆ្លុះ ត្បូងពណ៌ចំរុះមនុស្សឆ្នៃប្រើ  ។ 

៤.ព្រះអង្គជាព្រះនៃគ្រាប់ពូជ  តិណជាតិតូចៗនិងដើមឈើ មានផ្លែមានផ្កាមនុស្សសត្វប្រើ  យកមកឆ្នៃធ្វើជាអាហារ      ។ 

៥.សព្វសត្វនៅរស់ទ្រង់បង្កើត  បក្សីស្រស់ឆើតប្រើសខ្ទីងខ្លា រមាសរមាំងហ្វូងមច្ឆា  មនុស្សចាប់ភោក្ដាឥតមានទោស  ។ 

៦.គ្រឿងយន្ដគ្រឿងចក្រគ្រឿងអាវុធ   មនុស្សធ្វើកើតសុទ្ធពីរបស់ កើតឡើងពីព្រះគ្មានចន្លោះ  ធ្វើកើតប្រើចុះដឹងគុណព្រះ      ។ 

៧.ព្រះគ្រីស្ទជាព្រះមនុស្សលោកយើង ស្បែកខ្មៅសលឿងតាមពូជសាសន៍ ឪពុកតែមួយកើតពីព្រះ  តែបាបបានឈ្នះទើបយ៉ាងហ្នឹង   ។ 

៨.ព្រះអង្គជាព្រះអ៊ីស្រាអែល  ជាជនជាតិដែលព្រះរើសតាំង រៀបការសង្គ្រោះដល់ព្រលឹង ស្រោចស្រង់មនុស្សយើងឲ្យរួចស្លាប់ ។ 

៩.ព្រះអង្គមិនព្រះតែបារាំង  អាមេរិចកាំងក្លឹង្កអារ៉ាប់ ជាព្រះខ្មែរដែរចូរត្រងត្រាប់ ថាឲ្យងាយស្ដាប់ព្រះគ្រប់ជន ។ 
 
១០.ព្រះអង្គជាព្រះលើទាំងព្រះ  មានតែទ្រង់ច្បាស់ពេញព្រះគុណ រីព្រះឯទៀតឥតមានបុណ្យ មនុស្សខំបន់ស្រន់ជួយមិនបាន ។                     
Bb ព្រះគ្រីស្ទជាព្រះលើទាំងអស់ ( ខ ៨០ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in