Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: C  ·  Time: 4/4  ·  Tempo: 70bpm  ·  Melody www.khmerworship.com/sheet-music/9543757

ទំនុកច្រៀង (Lyric)
១.ខ្ញុំមានបន្ទុកធ្ងន់នៅក្នុងចិត្ត នាំឲ្យគិត ដល់បញ្ហាត្រូវដោះស្រាយ 
ជាសេចក្តីល្បួង នាំឲ្យខ្វល់ខ្វាយ សូមលើកថ្វាយដល់ព្រះអង្គ ។ 

២.សូមទ្រង់ប្រោសមេត្តាបង្ហាញផ្លូវ ដែលត្រឹមត្រូវ នោះខ្ញុំបានលើកនាមទ្រង់ 
កិច្ចការយ៉ាងធំ បានសម្រេចផង ឈ្នះល្បួងដោយព្រះអង្គជួយ ។ 

បន្ទរ.ទ្រង់ដាស់តឿនខ្ញុំឲ្យអធិដ្ឋាន ព្យាយាមចូលមកឲ្យអស់ទុក្ខព្រួយ 
ក្រាបនៅទៀប បល្ល័ង្កព្រះអង្គតែមួយ ទើបពរផ្តល់ឲ្យ បានទាំង អំណាចចេស្តា ។ 

៣.អរគុណព្រះអង្គទ្រង់បង្ហាញផ្លូវ ល្អត្រឹមត្រូវឲ្យខ្ញុំបានសម្រេចការ 
ស្តាប់តាមព្រះអង្គ ឃើញការអស្ចារ្យ បន្ទុកចិត្តខ្ញុំរសាយ ។                      
C ទ្រង់ដាស់តឿនខ្ញុំឲ្យយអធិស្ឋាន (ខ ១៩៨) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in