Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: D  ·  Time: 4/4  ·  Tempo: 81bpm  ·  Melody www.khmerworship.com/sheet-music/9498021

ទំនុកច្រៀង (Lyric)
១. រាត្រីស្ងាត់នៅបេថ្លេហិម       មានផ្កាយមួយធំ                  រះចំលើក្រោលសត្វ 
ជារាត្រីបរិសុទ្ធស្ងប់ស្ងាត់       បុត្រព្រះធ្វើក្សត្រ                ប្រសូតយ៉ាងអស្ចារ្យ 
លើមេឃ    ចំទីវាលទេវតា         លេចមកស្រែកច្រៀង     ថាហាលេលូយ៉ា 
ថ្វាយសិរីល្អដល់ព្រះបុត្រា         ដែលផ្ទុំនៅក្នុងចំបើង។ 

២. ព្រះអង្គមាននាមថាយេស៊ូវ        ទ្រង់ចុះមកប្ដូរ               រងទុក្ខជំនួសយើង 
រៀបផ្លូវសង្គ្រោះឆ្ពោះឋានថ្កើង       រួចនាំយើងឡើង              ទៅដល់ព្រះបិតា 
ចូរច្រៀង    សាទរអរព្រះគុណ       ដែលព្រះប្រទាន       ដោយសេចក្ដីមេត្តា 
ជួយដោះយើងឲ្យរួចពីទុក្ខា        ចូរយើងទទួលទ្រង់ចុះ។                      
D ព្រះទ្រង់ប្រសូតហើយ (ខ ៣៩) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in