Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: C  ·  Time: 4/4  ·  Tempo: 75bpm  ·  Melody www.khmerworship.com/sheet-music/9464535

ទំនុកច្រៀង (Lyric)
១.ព្រះគុណ   ទ្រង់ផ្តល់មកជាបរិបូរ   ដោយព្រះមេត្តាអាសូរ  
ស្រឡាញ់ដល់យើងរាល់គ្នា   ព្រះគុណ   សែនធ្ងន់ក្រៃឥតឧបមា  
ឥតមានអ្នកណា   ដែលតបស្នងបានសោះឡើយ   ។ 

២.ព្រះគុណ   ទ្រង់ផ្តល់មកគ្មានកម្រិត   អ្នកស្មោះត្រង់ទទួលពិត  
អ្នកសូមទ្រង់តែងតែឆ្លើយ    ព្រះគុណ  ផ្តល់មកវាស់មិនបានឡើយ  
ព្រះមិនកន្តើយ ទ្រង់ថែមឱ្យហើយថែមទៀត  ។ 

៣.ព្រះគុណ  ទ្រង់លោះដោះមនុស្សមានបាប  នឿយព្រួយមានភាពដុនដាប    
ចិត្តគ្រាំរងទុក្ខមិនឃ្លាត  ព្រះគុណ  ប្រោសលោះលាងឱ្យបានស្អាត  
លើកតាំងឡើងទៀត   ជាកូនស្ងួនភ្ញានៃព្រះ ។ 

៤.ព្រះគុណ ទ្រង់ផ្តល់ក្នុងគ្រាលំបាក  រងទុក្ខឬមានគ្រោះថ្នាក់  
ដោយការបៀតបៀនយកឈ្នះ  ព្រះគុណ  លួងលោមចិត្តធូរស្រឡះ  
មានឬក្រណាស់   អាចរស់ដោយក្តីអំណរ ។ 

៥.ព្រះគុណ នៃព្រះអស្ចា្យរកគ្មាន   ព្រះគុណផ្តល់មកជាទាន  
ឱ្យយើងតាំងចិត្តស្មោះសរ   ទទួល  រហូតដោយចិត្តត្រេកអរ  
ទ្រង់នឹងថែមត   ដរាបអស់កល្បរៀងទៅ ៕                      
C ព្រះគុណទ្រង់ផ្តល់ (ខ ៨៤) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in