ទំនុកច្រៀង (Lyric)
១.សែនសប្បាយ សែនសប្បាយអស្ចារ្យ ថ្ងៃនេះណា យើងជួបជុំគ្នាថ្វាយបង្គំព្រះ
ដោយចិត្តយល់ច្បាស់ ទ្រង់ជាព្រះពិត ពេញដោយឥទ្ធិឫទ្ធិ ហើយជាម្ចាស់លើភពផែនដី ។
សែនសប្បាយ សែនសប្បាយអស្ចារ្យ ចិត្តហានក្លា ពួកយើងគ្រប់គ្នាស្រែកច្រៀងរាល់ថ្ងៃ
ថ្វាយសិរីល្អ ដល់ព្រះម្ចាស់ថ្លៃ ព្រះគ្រប់ទាំងអ្វី គឺព្រះគ្រីស្ទជាម្ចាស់ ។
២.សែនសប្បាយ សែនសប្បាយរីករាយ បងប្អូនអើយ យើងពួតដៃគ្នាឲ្យ បានខ្លាំងក្លា
បម្រើព្រះអង្គ កុំបីរួញរា ឲ្យយើងគ្រប់គ្នា រស់ថ្វាយទ្រង់ដោយចិត្តភក្តី ។
សែនសប្បាយ សែនសប្បាយរីករាយ បងប្អូនអើយ ដោយព្រះចេសា្ត បង្កើតយើងថ្មី
មានជំនឿមាំ ក្នុងព្រះមេត្រី បានសិទ្ធធំក្រៃ ធ្វើជាកូនព្រះអង្គ ។