ទំនុកច្រៀង (Lyric)
១.ឱពួកកំសត់ខាងវិញ្ញាណអើយ អ្នកពិតជាបានពរហើយ ដ្បិតព្រះទ្រង់សព្វព្រះទ័យ បើកនគរឋានសួគ៌ថ្លាថ្លៃ
ឲ្យអ្នកចូលដោយសេរី យកទុកជាទ្រព្យ ។
២.រីឯពួកអ្នករែងព្រួយយំសោក ព្រះពរដ៏ពិតធ្លាក់មក ឲ្យអ្នកមានចិត្តស្រាកស្ងប់ ក្ដីកំសាន្ដប្រទាន យ៉ាងគាប់
ដ្បិតព្រះអម្ចាស់ទ្រង់រាប់ ថាគួរនឹងបាន ។
៣.អស់អ្នកស្លូតត្រង់ក៏មានពរពិត ពរខ្ពស់ថ្លៃថ្លាវិចិត្រ នឹងគ្រងផែនដីជាឋាន ទុកជាទ្រព្យមរតកថ្កើងថ្កាន
ឥតមានអ្នកណានឹងហ៊ាន ដកហូតយកឡើយ ។
៤.ខាងពួកអ្នកដែលចង់បានសុចរិត ស្រេកឃ្លានយុត្តិធម៌ពិតៗ ទៀងត្រង់ត្រឹមត្រូវបានហើយ អ្នកនឹងឆ្អែតឥតខ្វះ ខាតឡើយ
ដ្បិតព្រះបានរាប់អ្នកហើយ ថាអ្នកសុចរិត ។
៥.មានពរ អស់អ្នកមានចិត្តមេត្តា មានក្ដីសន្ដោសករុណា សន្ដានចិត្តទន់អាណិត អ្នកនឹងបានព្រះប្រទានពិត
ឲ្យសមករអ្នកប្រព្រឹត្ត ដោយក្ដីមេត្តា ។
៦.អ្នកដែលមានចិត្តល្អបរិសុទ្ធ មានពរដូចទ្រង់សន្មតិ ជាពរវិសេសថ្លៃថ្លា ព្រះសម្ដែងឲ្យឃើញភ័ក្ត្រា
ពេញសេរីល្អអស្ចារ្យ មិនអាចផ្ទឹមបាន ។
៧.អ្នកផ្សះផ្សាគេឲ្យជានឹងព្រះ មានពរផ្ដល់ឲ្យច្រើនណាស់ ព្រោះអ្នកនាំគេវិលថ្កាន ប្រែចិត្តចោលផ្លូវបាបសាមាន្យ
ជឿព្រះនោះអ្នកនឹងបាន ជាកូនព្រះពិត ។
៨.ចូរអរសប្បាយពួកត្រូវបៀតបៀន ត្រូវគេតិះដៀលបំពាន ដោយព្រោះសេចក្ដីសុចរិត ពោលបង្កាច់ខុសសេចក្ដីពិត
ដោយសារនាមម្ចាស់ជីវិត នឹងបានឋានសួគ៌ ។