Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: F  ·  Time: 4/4  ·  Tempo: 100bpm  ·  Melody www.khmerworship.com/sheet-music/9118945
check_box_outline_blankទំនុកច្រៀង

ទំនុកច្រៀង (Lyric)
១.ចិត្តខ្ញុំសព្វថ្ងៃ             ប្លែកអស្ចារក្រៃ         ចេះតែសប្បាយ       (ស្ទួន)
ខ្ញុំលែងខ្វល់ខ្វាយ     ដូចកាលពីគ្រាមុនទៀត                  (ស្ទួន)

២.ព្រះគ្រីស្ទប្រោសខ្ញុំ      ដេញមេបាបធំ     មិនឲ្យនៅបៀត          (ស្ទួន)
ទ្រង់លាងសំអាត     ជួយខ្ញុំឲ្យផ្លាស់សណ្ឋាន                  (ស្ទួន)

៣.តាំងពីខ្ញុំជឿ              ខ្ញុំចេះតែភ្លឺ        ដោយព្រះវិញ្ញាណ          (ស្ទួន)
ព្រះអង្គប្រទាន        ឲ្យខ្ញុំសុខសាន្ដស្ងប់ក្នុងចិត្ត              (ស្ទួន)

៤.ចិត្តខ្ញុំសព្វថ្ងៃ             សែនអរសប្បាយ       លែងខ្វល់គំនិត     (ស្ទួន)
ខ្ញុំជឿព្រះពិត          ទ្រង់លោះខ្ញុំឲ្យរួចពីស្លាប់                 (ស្ទួន)                    
F ចិត្តខ្ញុំសព្វថ្ងៃ ( ខ ១២៥ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in