ទំនុកច្រៀង (Lyric)
១.អាយុរបស់មនុស្សលើលោកា ប្រៀបដូចបុបា្ផនៅតាមទីវាល
ពេលព្រឹកផ្ការីកស្រស់ល្អត្រកាល លុះពេលរសៀលផ្ការុះរោយអស់
(លុះពេលរសៀលផ្ការុះរោយអស់) ។
២.ទាំងផ្កាមានក្លិនទាំងផ្កាអត់ក្លិន ដល់ពេលរោយហិនហោចស្វិតក្រៀមក្រោះ
ទោះខំជ្រោយដីដាក់ជីឲ្យរស់ ឬស្រោចទឺកបោ្រះក៏អស់ផ្លូវកែ
(ឬស្រោចទឺកប្រោះក៏អស់ផ្លូវកែ) ។
៣.ជីវិតរបស់មនុស្សលើលោកា ថ្លៃជាងបុបា្ផឬយ៉ាងណាដែរ?
មនុស្សមានវិញ្ញាណសម្រាប់រិះរេ ជ្រើសរើសវិលបែររកព្រះសង្គ្រោះ
(ជ្រើសរើសវិលបែររកព្រះសង្គ្រោះ) ។
៤.មនុស្សមានរូបកាយព្រលឹងវិញ្ញាណ ពេលស្លាប់រូបប្រាណគ្មានប្រយោជន៍សោះ
សាច់ឈាមក្លាយជាធូលីដីអស់ ព្រលឹងនៃមនុស្សស្រេចតែលើព្រះ
(ព្រលឹងនៃមនុស្សស្រេចតែលើព្រះ)។
៥.ខ្ញុំជាគ្រីស្ទានរស់មានសង្ឃឹម ទឹកមុខញញឹមប្រិមប្រីយល្អល្អះ
ស្លាប់ទៅថ្ងៃនេះខ្ញុំដឹងជាក់ច្បាស់ ថាបានជួបព្រះជារៀងរហូត
(ថាបានជួបព្រះជារៀងរហូត) ។