ទំនុកច្រៀង (Lyric)
១.សែនបីតិត្រេកអរ ដែលបានកើតមក ជាកូនព្រះបិតា ហើយមានចិត្តស្នេហ៍ ដល់ព្រះគ្រីស្ទថ្លៃថ្លា ព្រោះព្រះអង្គ
បង្កើតយើងរាល់គ្នា ថែរក្សា ដោយស្រឡាញ់ខ្លាំងដល់ម៉្លេះ ។
២.សែនត្រេកអរអស្ចារ្យ ដោយបានដឹងថា អង្គព្រះយេស៊ូគ្រីស្ទ ទ្រង់បានសុគត ជួសយើងរាល់គ្នានេះ ចូរនាំគ្នា
ថ្វាយបង្គំកុំធ្វេស ព្រះបិតា ព្រះបុត្រា ព្រះវិញ្ញាណ ។
បន្ទរ.ឥតមានអង្គណាឲ្យដូចទ្រង់ដែល ស៊ូប្តូរលះបង់អង្គប្រាណ
ទុកជាអំណោយទាន ឲ្យយើងបាន ថ្វាយលោះបាបគ្រប់គ្នា ។
៣.សូមលោកអ្នកទាំងឡាយ ទោះនៅជិតឆា្ងយ ផ្ចង់ចិត្តសា្តប់វាចា ព្រះអង្គទ្រង់គង់ នៅមុខយើងរាល់គ្នាទោះបីក្រ
ឬមានក៏មិនថា បើស្ម័គ្រជឿនឹងបានជីវិតថ្មីអើយ ។