ទំនុកច្រៀង (Lyric)
១.ឱខ្ញុំសូមថ្វាយខ្លួន ដល់ព្រះអង្គ (ស្ទួន) ខ្ញុំស្មោះទទួលទ្រង់
* ឱព្រះយេស៊ូវសង្គ្រោះអើយ ទុកជា ថ្លៃប្រោសលោះ (ស្ទួន)
២.ឱខ្ញុំសូមថ្វាយខ្លួន សូមអត់ទោស (ស្ទួន) លុបលាងបាបកំហុស
* ឱព្រះយេស៊ូវសង្គ្រោះអើយ ធ្វើខុស ទាស់នឹង ព្រះ (ស្ទួន)
៣.ឱខ្ញុំសូមថ្វាយខ្លួន សូមជម្រះ (ស្ទួន) លាងសំអាតឲ្យជ្រះ
* ឱព្រះយេស៊ូវសង្គ្រោះអើយ ឲ្យជ្រះ ល្អពិ សិដ្ឋ (ស្ទួន)
៤.ឱខ្ញុំសូមថ្វាយខ្លួន សូមគង់ជិត (ស្ទួន) ខ្ញុំសូមបើកទ្វារចិត្ត
* ឱព្រះយេស៊ូវសង្គ្រោះអើយ សូមទ្រង់ យាងចូល គង់ (ស្ទួន)
៥.សូមបង្កើតផលផ្លែ ក្នុងព្រះអង្គ (ស្ទួន) ព្រះវិញ្ញាណតម្រង់
* ឱព្រះយេស៊ូសង្គ្រោះអើយ ទ្រទ្រង់ ចិត្តជឿ ស្មោះ (ស្ទួន)